​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ចោរឆក់​២​នាក់​

500
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ករណី​ឆក់​នៅមុខ​ផ្ទះ​លក់​គ្រឿង​រថយន្ត​ផ្លូវ​លេខ​១៥០​សង្កាត់​ផ្សារ​ដេប៉ូ​១​ខណ្ឌទួលគោក​កាលពី​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​ចាប់​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​និង​ភស្តុតាង​កាបូប​របស់​ជនរងគ្រោះ​បញ្ជូនមក​ការិយាល័យ​។​ជនសង្ស័យ​ឈ្មោះ​៖-​ឈ្មោះ​ប្រុស​វែង​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​។​ឈ្មោះ​ប្រាក់​សុគន្ធ​ភេទ​ប្រុស​ងា​យុ​១៧​ឆ្នាំ​។​ចាប់យក​-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៨​លេខ​តួ​-​លេខ​ម៉ាស៊ីន​៨២៩១៣០៣ ពាក់​ស្លាក​លេខ ភ្នំពេញ ១AE ៩៤២៧​។​

ភស្តុតាង​ចាប់យក​-​កាបូបស្ពាយ ពណ៌ ទឹកប្រាក់ ចំនួន​១ -​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន ៦ ពណ៌ ទឹកប្រាក់ ស៊ីម​កាត​លេខ​០៩៦ ២៣៧ ៩២៩៨-​ខ្សែក​អង្កាំ ពណ៌ ស ចំនួន ០១ ខ្សែ​-​ប្រាក់​ដុង​វៀតណាម​ចំនួន ២០ ម៉ឺន​ដុង​-​ប្រាក់រៀល ចំនួន​៥ ម៉ឺន​រៀល​។​

​ជនរងគ្រោះ​-​ឈ្មោះ​អ៊ូ​ម៉ាច​ភេទ​ស្រី​អាយុ​៦០​ឆ្នាំ​ជនជាតិខ្មែរ​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕S/​