​នារី​ម្នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​ជាមួយ​គ្រឿងញៀន​ជាង​កន្លះ​គីឡូក្រាម​

180
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២០​នេះ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន​ជួញដូរ​គ្រឿងញៀន​មួយ​ករណី​។​នៅ​ចំណុច​ទល់មុខ​ផ្សារ​ដើម​គរ​ផ្លូវ​ម៉ៅ​សេង​ទុង​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក​រា​។​

​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឃ​ន​ស្រី​នាង​អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ​ព្រមទាំង​ដកហូត​បាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ​៥៩៨,៨១​ក្រាម​(​ជាង​កន្លះ​គីឡូក្រាម​)៕S/​