​នាំយក​អំណោយ​មនុស្សធម៌​ជូន​ពលរដ្ឋ​៨​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់

81
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​កាលពី​រសៀល​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២០​លោក​លី​ប៊ុណ្ណា​លេខាធិការ​នៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​តំណាង​លោក​ទៀ​សីហា​ប្រធាន​គណៈកម្មាធិការ​សាខា និង សហការី​។ បាន​នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ នៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ដែល​លំនៅស្ថាន​ពួកគាត់​បាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​។​

​លោក​លី​ប៊ុណ្ណា​លេខាធិការ​នៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​បាន​និយាយថា​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ​នៅ​ឃុំ​ត្រពាំង​ធំ​ស្រុក​ប្រាសាទបាគង​ដែល​លំនៅស្ថាន​ពួកគាត់​បាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០២០​។​ក្នុងនោះ​រលំ​ផ្ទះ​១​ខ្នង​,​របើក​ដំបូលផ្ទះ​៦​ខ្នង និង​របួស​មនុស្ស​ម្នាក់​។​

​លោក​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ​ជំនឿ​សាសនា​ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។​ព្រមទាំង​បាន​សំដែង​នូវ​ការសោកស្ដាយ​ចំពោះ​ការខូចខាត​ផ្ទះសំបែង​ទ្រព្យសម្បត្តិ​ដែល​នេះ​ជា​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ​គ្មាន​នរណាម្នាក់​ចង់​ជួបប្រទះ​ឡើយ ។​

​អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់ជូន​នាពេលនោះ​រួមមាន​៖​មុង​,​ភួយ​,​សារុង​,​ក្រមា​,​កន្ទេល​,​អាវយឺត​,​ស័ង្កសី​,​មី​,​ត្រី​,​អង្ករ​និង​ថវិកា​២​សែន​រៀល ។​គ្រួសារ​របើក​ដំបូលផ្ទះ​ទទួលបាន​មុង​, ភួយ​,​សារុង​,​ក្រមា​, កន្ទេល​,​អាវយឺត​,​ស័ង្កសី​, មី​, ត្រីខ​,​អង្ករ​និង​ថវិកា​១​សែន​រៀល​។​អ្នករងរបួស ទទួលបាន​មុង​,​ភួយ​, សារុង​,​ក្រមា​,​អាវយឺត​, មី​, ត្រីខ​, អង្ករ​និង​ថវិកា​៤​សែន​រៀល​៕S/

​រូបភាព​:​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​នាំយក​អំណោយ​មនុស្សធម៌​ជូន​ពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគង ចំនួន​៨​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​៕​គូលែន​