“​នំ​ខេ​កកូ​រ៉ូ​ណា​” ផ្ទុះ​ការគាំទ្រ​ខ្លាំង​នៅ​តំបន់​ហ្គា​ហ្សា​

190
ចែករម្លែក

ខណៈ​សម្លឹងមើល​ពិភពលោក ដែល​កំពុង​ប្រឹងប្រែង​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​វីរុស​ផ្លូវដង្ហើម ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​សម្ងំ​នៅតែ​ក្នុងផ្ទះ ដើម្បី បញ្ចៀស​ការឆ្លង​វីរុស​នេះ បុរស​អ្នក​ដុត​នំ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ម្នាក់​ឈ្មោះ អេ​យ៉ា​ដ អា​ប៊ូ រ៉េ​សកា (Eyad Abu Rezqa) បាន​នឹកឃើញ​ច្នៃ​នំ​ខេ​កកូ​រ៉ូ​ណា​។​

​ប្រធាន​អ្នក​ដុត​នំ​ប្រចាំ​ហាង​នំ Al-Nada នៅ​ខាន់ យូ​ស៊ីន (Khan Yunis) ក្នុង​តំបន់​ហ្គា​ហ្សា ភាគខាងត្បូង​ខាងលើនេះ​បាន​ច្នៃ​បង្កើត “​នំ​ខេ​កកូ​រ៉ូ​ណា​” (Corona Cake) ដែលមាន​រូប​នារី​ម្នាក់ ពាក់​ម៉ាស់​ពណ៌​ខៀវ​ក្នុង​បំណង​ក្រើនរំឭក​មហាជន​អំពី​សារសំខាន់​នៃ​ការរក្សា​គម្លាត​ពីគ្នា​ដើម្បី​បញ្ចៀស​ការឆ្លង​វីរុស​។

​គាត់​និយាយថា ដំបូង​ឡើយ​គាត់​គ្រាន់តែ​បង្ហោះ​ម៉ូត​នំ​ខេ​ក​នេះ​លេង​តាម​បណ្ដាញ​ទំនាក់ទំនង សង្គម​ប៉ុណ្ណោះ ប៉ុន្តែ​វាទ​ទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​នឹកស្មាន​មិន​ដល់​ដោយមាន​មនុស្ស រាប់សិប​នាក់​កុម្ម៉ង់​វា​ក្នុង​មួយថ្ងៃៗ​នៅក្នុង​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ដ៏​ក្រីក្រ​មួយ​នេះ​ដែល​រហូតមកទល់ ពេលនេះ​មាន​អ្នក​ឆ្លង​វីរុស​នេះ ១២ ករណី​។​

​គាត់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា “​វាទ​ទួលបាន​ការចាប់​ខ្លាំង​ភ្លាមៗ​តែម្ដង​ដោយ​អតិថិជន​ចាប់ ផ្ដើម​និយាយថា ‘​ខ្ញុំ​ចង់បាន​នំ​ខេ​ក​នោះ​’​។ រាល់ថ្ងៃ​តម្រូវការ​របស់​អតិ​ថ​ជន​យើង​ដែល​ចង់បាន នំ​ខេ​កពាក់​ម៉ាស់​នេះ​កំពុងតែ​កើន​ឡើងជា​លំដាប់​”៕ ប្រែ​សម្រួលៈ​ខុម​