​បង្ការ​ការពារ​ឆ្លង​មេរោគ​កូ​វីត​១៩​ការប្រជុំ​ត្រូវដាក់​ឱ្យ​អង្គុយ​ឃ្លាត​ពីគ្នា

93
ចែករម្លែក

​ដោយ ៖ ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ដើម្បី​បង្ការ​ការពារ​ឆ្លង​មេរោគ​កូ​វីត​១៩ ការប្រជុំ​ត្រូវ​កាត់បន្ថយនេះ​ជាការ​អនុវត្តតាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីត​១៩ និង​ក្រសួងសុខាភិបាល​។​គឺមាន​ការណែនាំ​ឱ្យធ្វើ​កា​រ​តាម​អន​ឡាញ​។​តែ​ករណីនេះ​ការអនុវត្ត​ជាក់ស្តែង​វា​មិន​ងាយស្រួល​ដូច​និយាយ​ទេ​ដោយសារ​ធនធានមនុស្ស​និង​ធនធាន​មធ្យោបាយ​។​ប៉ុន្តែ​តែបើ​ចៀស​មិន​រួច​ត្រូវ​ដាក់ឱ្យ​អង្គុយ​ឃ្លាត​ពីគ្នា ។​

​ឧទាហរណ៍​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​ប្រជុំ​ក្រុមប្រឹក្សាវិន័យ​ពិនិត្យ​វាយតម្លៃ​ពី​មន្ត្រី​មាន​ភាព​អសកម្ម​កាលពី​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២០​។​បាន​រៀប​កៅអីអង្គុយ​ជូន​ស្នងការរង​នាយការិយាល័យ​អធិការ​មេបញ្ជាការ​វរៈ​ឱ្យ​ឃ្លាត​ដាច់ពីគ្នា​ហើយ​មន្ត្រី​ត្រូវតែ​ពាក់​ម៉ាស់​។​មុន​ចូល​បន្ទប់​ត្រូវ​លាងដៃ​នឹង​សាប៊ូ​បាញ់​អាលកុល និង​បាញ់​កំដៅ​លើ​ខ្លួន​ដើម្បី​បង្ការ​ការពារ​ចម្លង​មេរោគ​កូ​វីត​១៩៕S/

​រូបថត ៖ ដើម្បី​បង្ការ​ការពារ​ឆ្លង​មេរោគ​កូ​វីត​១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រជុំ​ដាក់អោយ​អង្គុយ​ឃ្លាត​ពីគ្នា (​រូប​៖ ភ្នំ​ស្វាយ )​