​បង្ក្រាប​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​៥​នាក់​និង​វត្ថុតាង​ជិត​២០​កញ្ចប់​

1102
ចែករម្លែក
  • 12
    Shares

​ដោយៈ​បូកគោ​/​កំ​ពតៈ​ដោយ​សុំ​ពន្លាត​ដែន​សមត្ថកិច្ច​របស់ខ្លួន​កម្លាំង​នគរបាល​ខេត្តកំពត​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្តតាកែវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រាំ​នាក់​បន្ទាប់ពី​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ជិត​២០​កញ្ចប់​ធំ​តូច​ដែល​ពួកគេ​លាក់ទុក​ដើម្បី​ចែកចាយ​បន្ត​។​ករណីនេះ​ធ្វើឡើង​ក្នុងភូមិ​ស្រុក​ចេក ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់​កាលពី​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨​។​

​លោក​លក​ញ៉ា​វប្រ​ធាន​ក្រុម​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ទាំង​ប្រាំ​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខាងលើ រួមមាន ១. ឈ្មោះ​ហ៊ី អួ​ង​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​,២.​ឈ្មោះ​មាស​បឿន​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​។​ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ស្រុក​ចេក ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

៣. ឈ្មោះ​រ៉េ រ៉ាវី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ៤. ឈ្មោះ​ញ៉ឹម ស្វិត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​អំពា ឃុំ​ស្រងែ ស្រុក​ទ្រាំង ខេត្តតាកែវ​។ ៥. ឈ្មោះ​ខាន់ ដេ​ត ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ រស់នៅ​ភូមិ​សេកយា ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​លោក​ប្រធាន​បាន​រៀបរាប់ថា​ដោយមាន​ការសារភាព​ពី​ជនសង្ស័យ​ដែល​ទិញ​គ្រឿងញៀន​នាំ​ចូលមក​ខេត្តកំពត​នាពេល​ថ្មីៗ​នេះ​សមត្ថកិច្ច​រកឃើញថា​ខ្សែបណ្តាញ​របស់គេ​កំពុងស្ថិត​នៅក្នុង​ទឹកដី​នៃ​ខេត្តតាកែវ​។ ជ្រាប​ច្បាស់​នូវ​ព័ត៌មាន​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ខេត្តកំពត​ក៏​សុំ​ពន្លាត​ដែន​សមត្ថកិច្ច កម្លាំង​អន្តរាគមន៍​ពិសេស​ខេត្តកំពត ក៏​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្តតាកែវ​ចុះ​ដល់​ភូមិ​ស្រុក​ចេក ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់​នៅ​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០៨ តែម្តង​។

​លោក​លក​ញ៉ា​វ​បាន​បញ្ជាក់ថា​ជាមួយនឹង​ការ​ឆែក​ក្នុង​លំនៅស្ថាន​មួយ​សមត្ថកិច្ច​រកឃើញ​គ្រឿង​ញឿ​ន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​ប្រាំបួន​កញ្ចប់​ធំ​និង​៧​កញ្ចប់​តូច​ទើប​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ប្រាំ​នាក់​ដើម្បី​ចាត់ការ​បន្ត​៕S/​
បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួន៥នាក់(wrapped)