​បង្ក្រាប​ក្មេង​១​ក្រុម​មាន​អ្នកលក់​និង​មាន​អ្នក​ជក់​ថ្នាំញៀន​

106
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ក្រុង​ដល់​ម៉ោង​៨​និង​៤០​នា​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០២០​ទៅដល់​ចំណុច​ស្ពានថ្ម​ទី​២​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​បាន​ប្រទះឃើញ​យុវជន​២​នាក់​កំពុង​អង្គុយ​ជក់​ថ្នាំញៀន​។​

​លោក​វរសេនីយ៍ត្រី​យ៉ាន់​សុវណ្ណ​មេបញ្ជាការ​បានឱ្យដឹងថា​៖​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​សម្ភារ​វត្ថុតាង​មួយចំនួន​ហើយ​សាកសួរ​ឈានដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​បន្ថែមទៀត នៅ​ចំណុច​ផ្ទះសំណាក់​សារ៉ាត់​ថង ស្ថិត​ក្នុងភូមិ​/​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​បន្ទាយមានជ័យ​។​
​ព្រមទាំង​ដកហូត​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​៥​កូន​ថង់​តូច​ស្មើនឹង​ទម្ងន់​១.៥១​ក្រាម​ម៉ូតូ​ចំនួន​២​គ្រឿង ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង និង​សម្ភារ​:​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​លោក​យ៉ាន់ សុវណ្ណ បាន​ប្រាប់ឱ្យដឹង​បន្តថា​៖ ជនសង្ស័យ​ទាំង​៤​នាក់ ១​ឈ្មោះ ស៊ុយ​គឹម​សៀន​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។​២​ឈ្មោះ​វង្ស​កក្កដា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​។​៣​ឈ្មោះ​ឃុ​ល​ខឿ​យ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​។​៤​ឈ្មោះ​ហេង​តុលា​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​ទាំង​៤​នាក់​រស់នៅ​សង្កាត់​ព្រះ​ពន្លា​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​ជនសង្ស័យ​ទាំង​៤​នាក់​និង​វត្ថុតាង​កាលពី​ថ្ងៃទី​១១​ខែឧសភា​ត្រូវបាន​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​ខេត្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕S/

​រូបថត ៖ អហ​បង្ក្រាប​ក្មេង​១​ក្រុម​មាន​អ្នកលក់ និង​មាន​អ្នក​ជក់​ថ្នាំញៀន ( រូប​៖ ប​.​ជ័យ​)​