​បង្ក្រាប​ទីតាំង​រក្សាទុក​គ្រឿងញៀន​ពីរ​កន្លែង​ក្នុង​ក្រុង​ច្បារមន​

973
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​អាវុធហត្ថ​ក្រុង​ច្បារមន​បាន​បង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន​ពី​កន្លែង​ចំណុច​ទីមួយ​ភូមិ​សំណង់​និង​ភូមិ​ក្រាំង​ពល​ទេព​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។​ការបង្ក្រាប​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៨​ដកហូត​បាន​ម្សៅ​ក្រាម​ព​ណ៍ស​២៥​កញ្ចប់​។​

​លោក​ធី​ធៃ​មេ​បញ្ជា​រកា​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ច្បារមន​បានឱ្យដឹងថា​ការបង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន​និង​រក្សាទុក​នេះ​ដោយមាន​បទបញ្ជា​ពី​លោក​ជូន​សារុន​មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្ត​និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពង់ស្ពឺ​។​

​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ចំណុច​ភូមិ​សំណង់​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​ឃាត់ខ្លួន​ម្នាក់​មានឈ្មោះ​សុខ លីន​ដា​អាយុ​៥៣​ឆ្នាំ​។​ដកហូត​បាន​គឿង​ញៀន​៩​កញ្ចប់​ទូរស័ព្ទ​១​គ្រឿង​លុយ​ខ្មែរ​៥០.០០០​រៀល​លុយ​ដុល្លារ​៥​ដុល្លារ​។​

​លោក​បាន​បន្តថា​ក្រោយពី​បង្ក្រាប​ទីតាំង​ទី​១​ហើយ​បាន​បន្តទៅ​ទីតាំង​ទី​២​ភូមិ​ក្រាំង​ពល​ទេព សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន​(​ម្ចាស់ផ្ទះ​រត​បាត់​)​ដកហូត​បាន ថ្នាំញៀន​ម៉ា​ទឹកកក ១៦​កញ្ចប់​(​ធំ​២​កញ្ចប់​តូច​១៤​កញ្ចប់​)​ជញ្ជីង​ថ្លឹង​ថ្នាំ​១​សរុប​២៥​កញ្ចប់​។​
​បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​កំពុង​ឃុំខ្លួន​នៅ​បញ្ជារ​ការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕S/​

​បង្ក្រាប​ទីតាំង​រក្សាទុក​គ្រឿងញៀន​ពីរ​កន្លែង​ក្នុង​ក្រុង​ច្បារមន​