​បង្ក្រាប​ទីតាំង​លក់​ខោអាវ​ក្លែងបន្លំ​កម្មសិទ្ធិបញ្ញា​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​

1698
ចែករម្លែក
  • 434
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្លាំងចម្រុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ឆែកឆេ​ទីតាំង​លក់​ខោអាវ​២​កន្លែង​ដែលមាន​យីហោ​(​លីហ្សា​)​ក្លែងបន្លំ​ម៉ាក​រំលោភ​កម្មសិទ្ធិបញ្ញា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​សមត្ថកិច្ច​រកឃើញ​ខោអាវ​កីឡា​ក្លែងបន្លំ​ម៉ាក​ចំនួន​៣២៨​កំ​ប្លេ​ហើយ​នាំ​អ្នករត់ម៉ូតូឌុប​ដែល​ដឹក​ខោអាវ​យកមក​ចែកចាយ​ឱ្យ​ទីតាំង​ខាងលើ​ទៅ​ចង្អុលបង្ហាញ​ឈ្មួញ​ធំ​ដែល​នៅ​ពីក្រោយ​រឿងនេះ ។​

​ការបង្ក្រាប​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៧​ខែវិច្ឆិការ​ឆ្នាំ​២០១៨​នៅក្បែរ​វត្ត​ទួល​សង្កែ​តូប​លេខ​២៨៥​ផ្លូវ​៩០៧ ក្រុមទី​២​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​១​ខណ្ឌឫស្សីកែវ ។​សមត្ថកិច្ច​អាវុធហត្ថ​ឱ្យដឹងថា ម្ចាស់​ទីតាំង​ខា​លើ​ទី​១​មានឈ្មោះ​ឆូវ​គ​ន្ធី​ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​ស្នាក់នៅ​ទីតាំង​ខាងលើ​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​។​ពាក់​ព​ន្ធ័​បញ្ហា​នេះ​សមត្ថកិច្ច​បាន​រឹបអូស​យក​វត្ថុតាង​ទាំងអស់​និង​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ខាងលើ​ទៅ​សាកសួ​នៅ​ការិយាល័យ​ផងដែរ​ដើម្បី​វែកមុខ​មេខ្លោង​ដែល​នៅ​ពីក្រោយ​រឿងនេះ ។​

​ប្រភព​ដដែល​បន្តថា មុន​ឈានដល់​ប្រតិបត្តិ​ការណ៍​ឆែកឆេ​ទីតាំង​លក់​ខោអាវ​ក្លែងបន្លំ​ម៉ាក​ខាងលើ សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានទទួល​បណ្តឹងផ្ទាល់​មាត់​ពី​ម្ចាស់​កម្មសិទ្ធិបញ្ញា​ហើយ​សមត្ថកិច្ច​បាន​ប្រើ​វិធីសាស្ត្រ​បន្លំ​ធ្វើជា​អ្នក​កុំម៉ង់​ទិញ​ពេល​អីវ៉ាន់​មកដល់​ក៏​ក្រសោប​ទាំងអស់​តែម្តង ។​

​ប្រភព​ខាងលើ​បានបញ្ជាក់​បន្ថែមថា​ការឆែកឆេ​ទីតាំង​តូប​លក់​យីហោ​លីហ្សា​គឺ​រកឃើញ​ខោអាវ​កីឡា​ម៉ាក​FB​ចំនួន​៣២៦​កំ​ប្លេ ស្មើនឹង​៣២៦​អាវ​និង​ខោ​៣២៦ ចំណែក​ទី​២​គឺ​រកឃើញ​ខោអាវ​កីឡា​បន្លំ​ម៉ាក​២​កំ​ប្លេ រួច​នាំ​បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់​ជា​អ្នក​ដឹក​ខោអាវ​ទៅ​ឆែក​ទីតាំង​ធំ​ដែល​តែងតែ​ចែកចាយ​ផលិតផល​ក្លែងបន្លំ​ម៉ាក​រំលោភ​កម្មសិទ្ធិបញ្ញា នៅ​ផ្សារ​អូឡាំពិក​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

​ពាក់​ព​ន្ធ័​នឹង​បញ្ហា​នេះ សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មិនបាន​បញ្ជាក់​ព័ត៌មាន​លំអិត​នោះទេ​ដោយ បញ្ជាក់​យ៉ាងខ្លី​ថា យើង​នៅ​បន្ត​រក​មេខ្លោង​ធំ​ក្នុង​រឿងនេះ​។​សូមជម្រាបថា ខោអាវ​កីឡា​ម៉ាក​FB ដែលមាន​លោ​ហ្គោ FFC ជា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​៕S/​