​បញ្ជា​សមត្ថកិច្ច​តាម​គោលដៅ​អនុវត្ត​បទបញ្ជា​រាជរដ្ឋាភិបាល​ឱ្យ​ម៉ឺងម៉ាត់​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

170
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ដាក់​បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​គោលដៅ​ទាំងអស់​នៅក្នុង​ខេត្ត​ត្រូវអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។​តាម​បទបញ្ជា​ប្រមុខ​រាជរដ្ឋាភិបាល​ស្តីពី​«​ការកំណត់​លើ​ការធ្វើដំណើរ​ក្នុងប្រទេស​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩»​ដែល​បាន​អនុវត្ត​ចាប់ពី​ម៉ោង​២៤​ថ្ងៃទី​៩​ខែមេសា​រហូតដល់​ម៉ោង​២៤​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០​។​

​ការបញ្ជា​បែបនេះ​របស់លោក​ប្រាក់​សុវណ្ណ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យមើល​កម្លាំង​តាម​គោលដៅ​នីមួយៗ​ដែល​អមដំណើរ​ដោយ​លោកស្នងការ​នគរបាល​ខេត្ត​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​យ៉ាងច្រើន​ផងដែរ​។​លោក ប្រាក់ សុវណ្ណ បាន​ផ្តាំផ្ញើ​កងកម្លាំង​ទាំងអស់​ត្រូវយក​ចិត​ទុកដាក់​អនុវត្ត​ឱ្យបាន​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕S/​