​បញ្ជូន​ជនសង្ស័យ​ចំនួន​១៤​ នាក់​ទៅ​តុលាការ ​ពាក់ព័ន្ធ​ករណី​៣​ផ្សេងគ្នា​

641
ចែករម្លែក
  • 5
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ កម្លាំង​នគរបាលខណ្ឌ​សែន​សុខ​បាន​បញ្ជូន ជនសង្ស័យ ចំនួន​១៤​នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​៣​ផ្សេងគ្នាទៅ​តុលាការ​។ ករណី​ទី​១៖ លួច​ចំនួន​៣​នាក់​, ករណី​ទី​២៖​ហិង្សា​ចំនួន​៣​នាក់​និង​ករណី​ទី​៣៖​រក្សាទុក​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ចំនួន​៨​នាក់ ។ ការបញ្ជូន​ខ្លួន​ជនសង្ស័យ​នេះ​គឺត្រូវធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគ​បាល​ខណ្ឌ​សែន​សុខ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​ទាំងអស់ សូមមេត្តា​ជួយ​សហការ​ និង​ផ្តល់ព័ត៌មាន​មក​កម្លាំង​សមត្ថកិច្ច​ផង ប្រសិនបើ​បងប្អូន​ដឹងថា​មាន​ក្មេង​ទំនើង​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់ ឬ​ចែកចាយ​នូវ​សា​ធាតុ​ញៀន និង​បទល្មើស​ផ្សេងៗ ​ដើម្បី​ឲ្យ​កម្លាំង​របស់លោក​ចុះទៅ​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​៕S/ Ha