​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការខេត្ត​ពីបទ​ជួញ​ដួ​រ​គ្រឿងញៀន​

125
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពីបទ​ជួញ​ដួ​រ​គ្រឿងញៀន​។​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០​នៅ​ចឹ​ភូមិ​ក្រពើ​សែសិប​ឃុំ​បឹង​ប្រាំ​ស្រុក​ប​វេ​ល​។​

​លោក​វរ​សេនី​យ័​ទោ​សុខ​និមល​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជន​ស​ង្ស៏​យ​ទាំង​២​នាក់​មានឈ្មោះ​លាន​គីនីន​ហៅ​ត្រេ​ន​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​និង​ឈ្មោះ​ខុម​អួ​ច​ភេទ​ន្រុ​ស​អាយុ​៣៩​ឆ្នាំ​។ដកហូត​វ​ត្ងុ​តាង​បទល្មើស​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តាំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១​ថង់​ទម្ងន់​០,៩០​ក្រាម​កូនជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​១ ម៉ូតូ​ចាស់​១​គ្រឿង​និង​សម្ភារ​សម្រាប់​ប្រើ​ប្រា​ដ់​ថ្នាំញៀន​១​ចំនួន​។​

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​និង​វត្ថុតាង​ត្រូវបាន​លោកស្នងការ​ខេត្ត​បញ្ជា​ឱ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/