​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ទៅ​តុលាការ​ពីបទ​ជូ​ញ​ដូរ​គ្រឿងញៀន​

102
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២០​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​ញៀន​។​ជនសង្ស័យ​រូបនេះ​ត្រូវ​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចុំ​ណុ​ច​ក្រុមទី​៦​ភូមិ​ដីក្រហម​ឃុំ​តា​សែន​ស្រុក​កំរៀង​។​

លោក​វរសេនីយ៍ទោ​សុខ​និមល​នាយ​កា​រិ​យា​ល៏​យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​សំ​សាញ់​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន​:​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១២​ថង​ទម្ងន់​២,៨១​ក្រាម​។​ក្រោយ​សារភាព​រួច​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/