​បញ្ជូន​មនុស្ស​បីនាក់​ទៅ​តុលាការ​ករណី​គ្រឿងញៀន​

645
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប​÷​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៅ​ព្រឹក​ថ្ងៃទី​២​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ បាន​បញ្ជូន​ខ្លួន​ជន សង្ស័យ​ចំនួន​៣​នាក់​ទៅ​តុលាការ​។​លោក​វរ​ស​សេនីយ៍​ឯក​អ៊ុ សា​អាត នាយ​កា​រិ យា​ល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ​ផាត​វិ​ច្ច​រ៉ា​ភេទ​ប្រុស​។​ទី​២.​ឈ្មោះ ផៃ ផុស ភេទ​ប្រុស ។​ទី​៣​ឈ្មោះ ផាន់ វ៉ាន់​ចឺ​ភេទ​ប្រុស​។​

​លោក​បន្តថា ពួកគេ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​កាល​ថ្ងៃទី​១​ខែ​កុ​ម្ភះ ពេល​ចាប់​ខ្លួ​ដកហូត​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​០៣​កញ្ចប់​ស្មើនឹង​ទំងន់​០,៥​ក្រាម​(​ទាំង​សំបក​)-​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​-​សំភា​រះ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​និង​បាន​បញ្ចូនទៅ​សាលាដំបូង​នៅ​ថ្ងៃទី​០២​ខែកុម្ភៈ​ឆ្នាំ ២០១៩៕S/​