​បញ្ជូន​ឪពុកចុង​ទៅ​តុលាការ​ពីបទ​រំលោភ​កូនដើម​បានសម្រេច​៦​ដង​នៅ​ស្រុក​សំបូរ

871
ចែករម្លែក
  • 25
    Shares

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​នៅ​រសៀល​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៨​នេះ​កម្លាំង​នគរបាល​ខេត្តក្រចេះ​បាន​បញ្ជូន​ឪពុកចុង​ម្នាក់​ទៅ​តុលាការ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​កូនដើម​មាន​អាយុ​១២​ឆ្នាំ​ជា​អ​និតិ​ជន​។​ករណី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅក្នុង​ភូមិ​ស្រែ​ស្បូវ​ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៨​។​

​លោក​នួន​សារិន​អធិការរង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​សំបូរ​បាន​ឲ្យ​ដឹងថា​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​អ​.​ត​.​អាយុ​១២​ឆ្នាំ​សព្វថ្ងៃ​ស្នាក់នៅ​ជាមួយ​ម្តាយ​មាន​បងប្អូន​បង្កើត​២​នាក់​។​នាង​ជា​កូនស្រី​បងហើយ​ឪពុកម្ដាយ​នាង​បាន​លែងលះគ្នា​ជាច្រើន​ឆ្នាំ​សព្វថ្ងៃ​ស្ត្រី​ជា​ម្តាយ​បាន​យក​ជនសង្ស័យ​ធ្វើជា​ប្តី​បានកូន​ប្រុស​ម្នាក់​។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ​ហុក​ណា​រ៉េត​(​ហៅ​តឿ​)​អាយុ​៣៣​ឆ្នាំ​។​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា​។​លោក​បាន​បន្តថា​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ​ទៅតាម​ពាក្យបណ្ដឹង​ស្ត្រី​ជា​ម្តាយ​ជនរងគ្រោះ​។​

​សូមបញ្ជាក់​តាម​ចម្លើយ​ជនរងគ្រោះ​ឆ្លើយថា​ជនសង្ស័យ​បាន​ចាប់រំលោភ​លើ​ខ្លួន​ចំនួន​៦​ដង​។​ពេល​រំលោភ​ជនសង្ស័យ​បាន​គម្រាម​សម្លាប់​ទើប​ខ្លួន​មិន​ហ៊ាន​និយាយ​។​ជនរងគ្រោះ​បាន​បន្តទៀតថា​ឪពុកចុង​របស់​នាង​បាន​ចាប់រំលោភ​នាង​លើកចុងក្រោយ​នៅ​នឹង​លើផ្ទះ​រហូត​បានសម្រេច​ម្តងទៀត​ខណៈពេលដែល​ម្តាយ​នាង​ខ្ញុំ​ទៅ​ស៊ីឈ្នួល​ជ្រូតស្រូវ​ឱ្យ​អ្ន​ជិតខាង​នៅ​ខាងក្រោយ​ភូមិ​។​

មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៨​នេះ​ថា​ក្រោយពី​បាន​សួរនាំ​ជនសង្ស័យ​ក៏បាន​សារភាពថា​ខ្លួន​ពិតជា​បាន​រំលោភ​លើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​មន្ត្រី​ដដែល​បាន​បន្តថា​បច្ចុប្បន្ននេះ​កម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៨​នេះ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕S/