​បណ្តុះបណ្តាល​វិធី​ថែទាំ​ផ្លូវ​(RoadCareMobileApp)​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​

402
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៩​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​បាន​បើក​វគ្គ​បណ្តុះបណ្តាល អំពី​កម្មវិធី​ថែទាំ​ផ្លូវ​(RoadCare)​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា​ដោយមាន​ការចូលរួម​ពី​លោក​គឹម​ប៉ុណ្ណា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​។​

លោក​គឹម​ប៉ុណ្ណា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​បាន​និយាយថា​វគ្គ​បណ្តុះបណ្តាល​ស្តីពី​កម្មវិធី​ថែទាំ​ផ្លូវ​គឺ​ដើម្បី​ស្វែងយល់​ពី​ការប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព​និង​បន្ត​ផ្សព្វផ្សាយ​ដល់​អ្នកប្រើប្រាស់​ទូទៅ​តាម​បណ្តា​ក្រុង​-​ស្រុក​ក្នុង​ខេត្តសៀមរាប​ដើម្បី​លើក​កំពស់​ភាពជា​ប់​បានយូរ​របស់​ផ្លូវថ្នល់​នៅ​កម្ពុជា​។

លោក​បាន​បន្តថា​វគ្គប​ណ្តុះ​បណ្តាល​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បំប៉ន​លើ​ជំនាញ​បន្ថែម​ជូន​មន្ត្រី​ឱ្យ​យល់ដឹង​ពី​កម្មវិធី​RoadCare​និង​យកទៅ​ផ្សព្វផ្សាយ​បន្ត​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​លោក​បាន​បន្តទៀតថា​មន្ត្រីក្រោមឱវាទ​មន្ទីរ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អនុសាសន៍​ទាំង​១១​ចំនុច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ផ្តាំផ្ញើ​ដល់​មន្ដ្រី​ទាំងអស់​កុំ​ធ្វើជា​មន្ត្រី​គ្រាប់​ល្ពៅ​ទី​១ ។

​សូម​បញ្ជាក់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​ថា​៖​អ្នកប្រើប្រាស់​កម្មវិធី​ទាំងអស់​អាច​រាយការណ៍​ពី​ស្ថានភាព​ផ្លូវ​ខូចខាត​ដល់​មន្ត្រី​ជំនាញ ដោយ​វិធី​ងាយស្រួល​បំផុត ដោយ​គ្រាន់តែ​ចូលទៅ​កាន់ កម្មវិធី Road Care​ក្នុង​ទូរស័ព្ទ​ឆ្លាត​វៃ​ហើយ​ធ្វើ​ការថត​ឬ​រើស​រូបភាព​និង​បញ្ចូល​ខ្លឹមសារ​មួយចំនួន​ចុច​បញ្ជូន​ជាការ​ស្រេច ។

កម្មវិធី​នេះ​អនុញ្ញាតអោយ​អ្នកប្រើប្រាស់ អាច​ចែករំលែក ច្រោះ​របាយការណ៍​ដោយ​ងាយស្រួល បញ្ចេញ​មតិយោបល់​ជាមួយ​មន្ត្រី​ជំនាញ​អាច​មើល​របាយការណ៍​ក្នុង​ផែនទី​អេ​ឡិច​ត្រូ​និ​ច​ហើយ​រឹតតែ​ពិសេស​ជាង​នេះ​គឺ​ទទួលដំណឹង​ពី​ស្ថានភាព​របាយការណ៍​រប​ស់​ខ្លួន​៕S/

​រូបភាព​: វគ្គ​បណ្តុះបណ្តាល​ស្តីពី​កម្មវិធី​ថែទាំ​ផ្លូវ ( Road Care Mobile App ) នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​៕​គូលែន​