​បណ្តេញ​ចិន​១១​នាក់​ពី​កម្ពុជា​ពាក់ព័ន្ធ​នឹង​បទល្មើស​ក្លែងបន្លំ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍

404
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានធ្វើការ​បណ្តេញ​ជន​ជាតិចិន​ចំនួន​១១​នាក់ ឱ្យ​ចេញពី ប្រទេស កម្ពុជា ពាក់ព័ន្ធ​នឹង​បទល្មើស​ក្លែងបន្លំ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ VOIP ។
​ករណី​បណ្តេញចេញ​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៩​ដឹកនាំ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​គៀត​ច័ន្ទ​ថា​រិ​ទ្ធ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សហការ​ជាមួយ​ប៉ុស្តិ៍​ច្រកទ្វារ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​នៃ​នាយកដ្ឋាន ច្រក ទ្វារ ទី ១ ។

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ វឌ្ឍនៈ មង្គល ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង អនុវត្ត​នីតិវិធី​បានឱ្យដឹងថា ជនជាតិ ចិន ទាំង ១១ នាក់ ក្នុង នោះ​មាន​ស្រី​ម្នាក់​ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា​យោងតាម​ប្រកាស បណ្តេញចេញ របស់ ក្រសួងមហាផ្ទៃ ចុះ ថ្ងៃ ទី ២៨ ខែតុលា ឆ្នាំ ២០១៩ និង ហាម ចូល កម្ពុជា រយៈពេល ៣ ឆ្នាំ ពាក់ព័ន្ធ នឹង បទល្មើស ក្លែងបន្លំ ឆបោក តាម ប្រព័ន្ធ ទូរគមនាគមន៍ VOIP ។

​កិច្ច ប្រតិបត្តិការ នេះ ក៏ មានការ ចូលរួម ពី កងកម្លាំង សមត្ថកិច្ច​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ សាធារណរដ្ឋ ប្រជាមានិត ចិន ដើម្បី យក ទៅ អនុវត្ត តាម ច្បាប់ នៅ ប្រទេស ចិន ផង ដែរ ៕S/​