​បន្ត​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​រង​ផលប៉ះពាល់​ពី​មេរោគ​កូ​វីដ​១៩

108
ចែករម្លែក

ដោយ ៖ ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​បន្ត​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ដែល​រក​មួយថ្ងៃ ហូប​មួយថ្ងៃ ហើយ​រង​ផលប៉ះពាល់​ពី​មេរោគ​កូ​វីត​១៩ ។​លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​,លោក​គាត​ហ៊ុល​អភិបាលក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃទី​៧​និង​៨​ខែមេសា​ឆ្នាំ​២០២០​បាន​បន្តទៅ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​នង​ផ្តល់​អំណោយ​មនុស្សធម៌​ជា​ស្បៀង​បន្ទាន់​និង​សម្ភារ​ចាំបាច់​។​

​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​រក​ព្រឹក​ខ្វះ​ល្ងាច​ឬ​រក​មួយថ្ងៃ​ហូប​១​ថ្ងៃ​ហើយ​រង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​គឺ​មិន​អាចមាន​កន្លែង​ចេញទៅ​ប្រកប​របរ​រកស៊ី​ធ្វើការ​អី​បាន​គឺ​នៅតែ​ផ្ទះ​នៅក្នុង​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​។​លោក​គាត​ហ៊ុល​អភិបាលក្រុង​ប៉ោយប៉ែត​ឱ្យដឹងថា​៖​អំណោយ​ត្រូវ​ចែក​ដល់​ប្រជាពលរដ្ឋ​លើក​នេះ​បាន​៤៧៥​គ្រួសារ​ហើយ​។​

​ប៉ុន្តែ​វា​មិន​ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ​គឺ​ត្រូវ​ចែក​បន្ត​ដល់​ពលរដ្ឋ​ក្រីក្រ​៣​សង្កាត់​នៃ​ទូទាំង​ក្រុង​ជាង​២​ពាន់​គ្រួសារ​ទៀត​។​ការចែក​នេះ​គឺ​អំណោយ​បាន​ពី​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​សប្បុរសជន​ក្នុង​មូលដ្ឋាន​។​ជាការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​ចំពោះ​សុខទុក្ខ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​ស្ថិតក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩៕S/

​រូបថត ៖ លោក​អ៊ុ រាត្រី ,​លោក​គាត ហ៊ុល បន្ត​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ដែល​រក​មួយថ្ងៃ ហូប​មួយថ្ងៃ​ដែល​រង​ផលប៉ះពាល់​ពី​មេរោគ​កូ​វីត​១៩ (​រូប​៖ ប​.​ជ័យ​)​