​បាក់​និង​ផុង​ស្ពាន​ខ្យោ​ក​ព្រោះ​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​រាល់ថ្ងៃ​

784
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ស្ពាន​បា​ឡេ​មួយកន្លែង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១៥​ស្ថិតនៅ​ភូមិ​ខ្យោ​កជើង​ឃុំ​ព​ពឺ​ស​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​។​បន្ទះ​ដែក​ស្ពាន​បាន​ហើប​វៀច​អស់​១​ផ្ទាំង ទំហំ​ទទឹង​១​ម៉ែត្រ បណ្តោយ​២​ម៉ែត្រ​បន្ទាប់ពី​រថយន្ត​ធុន​ធ្ងន់​មិន​ស្គាល់​ម៉ាក​កិន​ពីលើ​បណ្ដាល​ឲ្យ​ហើប​ដាច់​ឡោ​ស៊ី​វៀច​ជា​អក្សរ​វ៉េ បង្ក​ខូចខាត​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ពលរដ្ឋ​នៅ​ទីនោះ​បាន​លើក​ជា​ចម្ងល់​ថា​ស្ពាន​ខ្យោ​កជើង​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខណៈ​ផ្លូវ​ក្រាល​កៅស៊ូ​ស្អាត​។​ចុះ​ហេតុ​អី​គ្រាន់តែ​ស្ពាន​ប៉ុណ្ណឹង​អាជ្ញាធរ​មិន​ព្រមធ្វើ​?​នេះ​ជា​រឿង​ហួសចិត្ត​សម្រាប់​ពលរដ្ឋ​អ្នកធ្វើដំណើរ​ទៅមក​។​លុះ​ដល់ពេល​រថយន្ត​ធំ​ដឹក​ធ្ងន់​បើក​ឆ្លងកាត់​លើ​ស្ពាន​ស្រាប់តែ​ផុង​ស្រុត​តែម្ដង​។​បន្ទាប់មក​តៃកុង​រថយន្ត​នោះ​បន្ត​បើក​ទៅមុខ​បាត់ស្រមោល​។​

​ជាមួយគ្នា​នោះ​លោក​អ៊ុន​សុធា​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជ​ញ្ចូ​ន​ខេត្តព្រៃវែង​បាន​ចុះ​ដល់​ន​ន្លែ​ង​កើតហេតុ​និង​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​នាំ​គ្រឿងចក្រ​ចុះ​ជួសជុល​ភ្លាមៗ​ផងដែរ​។​ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរណ៍ ដែល​ធ្វើដំណើរ​ឆ្លងកាត់​។​

​គួ​រម្លឹកថា​ស្ពាន​ខ្យោ​កចាស់​ទ្រុឌទ្រោម​ទើប​មន្ត្រី​ជំនាញ​ដាក់​ផ្លាក​ហាម​មិន​ឲ្យ​រថយន្ត​ធំៗ​ដឹក​លើស​ទម្ងន់​បើក​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣១៥​ទេ ។ ប៉ុន្តែ​ជាក់ស្ដែង​រថយន្ត​ធុន​ធំ​នៅតែ​ធ្វើ​ចរាចរណ៍​លើផ្លូវ​នេះ​ដដែល ជាហេតុ​នាំ​ឲ្យ​ស្ពាន​នេះ​ផុង​ស្រុត​ជា​ញឹកញាប់​។​ព្រោះ​អ្នក​រថយន្ត​ធ្វើដំណើរ​ទៅមក​ពី​ទី​រួម​ខេត្តព្រៃវែង មក​ស្រុក​ពារាំង​គេ​អត់បើ​កវាង​តាម​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​វា​ឆ្ងាយ​ហើយ​មក​បើក​តាមផ្លូវ​ជាតិ​លេខ​៣១៥​នេះ​។​

​ទោះបីជា​យ៉ាងណា​កាលពីពេល​កន្លងមក​លោក​អ៊ុន​សុធា​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែង បាន​លើកឡើងថា ខាង​មន្ទីរ​បានស្នើ​ទៅ​ក្រសួង សុំ​ស្ពានថ្ម រយៈពេល​៣​ឆ្នាំ​ហើយ​តែ​មិនបាន​។ ​ប៉ុន្តែ​ថ្ងៃក្រោយ​អាច​យក​ស្ពាន​បា​ឡេ​នៅ​បា​បោង​ផ្លូវជាតិ​លេខ​១១​ដែល​គេ​រុះរើ​នោះមក​ដាក់​នៅ​ចំណុច​ខ្យោ​ក នេះ​ជំនួស​ស្ពាន​ចាស់​ទ្រុឌទ្រោម​បច្ចុប្បន្ន​៕S/​

​បាក់​និង​ផុង​ស្ពាន​ខ្យោ​ក​ព្រោះ​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​រាល់ថ្ងៃ​