​បាត់​ពី​ផ្ទះ​បី​ខែ រកឃើញ​សល់​តែ​ស្បែក និង​ឆ្អឹង ដោយសារ​ការ ចង ក សម្លាប់ខ្លួន

68
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ​ /
​កំពង់ស្ពឺ​:
បុរស​ម្នាក់ បាត់​ពី​ផ្ទះ​បី​ខែ នៅពេល​គេ​រកឃើញ គឺ​នៅសល់តែ​ស្បែក និង​ឆ្អឹង តាំងពី​ខែកុម្ភៈ មកម្ល៉េះ នៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ហេតុការណ៍ រកឃើញ​សាកសព បុរស​ខាងលើ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹងថា បុរស​ដែល​ចង ក ស្លាប់​នេះ មានឈ្មោះ ភិន សុ​ភី​ម អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។​

​តាម​សម្តី​ម្តាយ​របស់​អត្តឃាត​ជន បាន​និយាយថា កាលពី​ខែកុម្ភៈ កន្លងទៅ កូនប្រុស​របស់គាត់ ឈ្មោះ សុ​ភី​ម បាន​សុំ​លុយ តែ​គាត់​មិនមាន​លុយ​អោយ ស្រាប់តែ​កូន​គាត់ បាន​ដើ​ចេញពីផ្ទះ មិនដឹង​ជា​ដើរ ទៅ​ទីណា​នោះទេ​។ រហូត​មាន​អ្នកជិតខាង ដើ​ទៅក្រោយ​ផ្ទះ ទើប​ប្រទះឃើញ​សព​កូនប្រុស​គាត់ ចង ក ស្លាប់​បាត់ទៅហើយ មិនដឹង​តាំងពី​ថ្ងៃ ណា​នោះទេ គឺ​ពេល​រកឃើញ នៅសល់តែ​ស្បែក និង​ឆ្អឹង​។​

​នគរបាល​ការិយាល័យ​បច្ចេកទេស ពិនិត្យ​វិភាគ​ខេត្ត និង​គ្រូពេទ្យ​កោសល​វិច័យ របស់​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ដោយមាន​ការចូលរួម​ពី អាជ្ញាធរ ភូមិ ឃុំ កម្លាំង​អាវុធហត្ថ​ស្រុក​ភ្នំស្រួច បានបង្ហាញ​អោយឃើញថា សាកសព​ខាងលើ គឺ​ពុំមាន​ស្លាកស្នាម​អ្វី ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ តាម​ការសន្និដ្ឋាន សាកសព​ខាងលើ គឺ​ពិតជា​ស្លាប់ ដោយសារ​ការចង ក ធ្វើអត្តឃាត ពិតប្រាកដ​មែន​៕​v