​បុរស​ជនជាតិ​អាមេរិក​ម្នាក់​បាន​ស្លាប់​ដោយសារ​រលាក​សរសៃ​វ៉ែន​

82
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាប​៖​កាលពី​វេលា​ម៉ោង​១៩​យប់​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២០​បុរស​ជនជាតិ​អាមេរិក​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​បញ្ជូនមក​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដែល​ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ករណី​បុរស​ជនជាតិ​បរទេស​ស្លាប់​នេះ​គឺមាន​ឈ្មោះ​AUXIERDANIELPHILLIP​ភេទ​ប្រុស​កើត​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​១៩៨៩​ជា​ជនជាតិ​អាមេរិក​កាន់​លិខិតឆ្លងដែន​លេខ​៥៦៥៩៤៩៥១៦​។​ផ្អែក​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​និង​លោក​វេជ្ជបណ្ឌិត​អ៊ិត​ឆប​ឆ​រ័ត្ន​គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋានថា​៖​ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺ​រលាក​សរសៃ​វ៉ែន​(​សរសៃឈាម​ខ្មៅ​)​។​

​បច្ចុប្បន្ននេះ​ផងដែរ​សាកសព​រៀបចំ​បញ្ជូនទៅ​នាយកដ្ឋាន​ប​ច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការសម្រេច​ពី​ក្រុមគ្រួសារ​និង​ស្ថានទូត​៕S/

​រូបភាព​៖​បុរស​ជនជាតិ​អាមេរិក​ម្នាក់​បាន​ស្លាប់​ដោយសារ​រលាក​សរសៃ​វ៉ែន​៕ បាយ័ន​