​បុរស​ម្នាក់​បើករថយន្ត​បុក​យុវជន​ពីរ​នាក់​បណ្ដាលឱ្យ​ស្លាប់​ម្នាក់​និង​រង​បួស​ធ្ងន់​ម្នាក់

112
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​យុវជន​ម្នាក់​ស្លាប់​និង​យុវជន ម្នាក់ ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​ជិះ​ម៉ូតូ​រត់គេច​ពី រថយន្ត​មួយគ្រឿង​ដេញ​បុក​ពីក្រោយ​កាលពី​វេលា​ម៉ោង​១២​និង​៥៥​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែកុម្ភៈ​ឆ្នាំ​២០២០​ត្រង់ចំណុច​មុខ​សាលា​ភូមិន្ទ​រដ្ឋបាល​តាម​បណ្តោយ​ផ្លូវ​៦៣​កែង​និង​ផ្លូវ​៤៦៦ ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។​

​អ្នកបើករថយន្ត​បង្ក​មានឈ្មោះ​យិន​សាវឿន​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​មុខរបរ​បើករថយន្ត​ស្នាក់នៅ​បន្ទប់​ជួល​ម្តុំ​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បើករថយន្ត​ម៉ាក​អា​ផាត​(ALPHARD)​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៩​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BB.5573​បើក​តែម្នាក់ឯង​។​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​គីម​ឡេង​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​ជួយ​លក់​គុយទាវ​ជា​អ្នក​អង្គុយ​ពីក្រោយ​។​ចំណែក​ម្នាក់ទៀត​ដែល​រងរបួស​ធ្ងន់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HA.2009 ។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ចរាចរ​ក្រុង​មក​ពិនិត្យមើល​និង​សួរនាំ​ហេតុ​ការ​ណ៏ រួច​ប្រាប់ថា​ករណីនេះ​ជា​ករណី​ដេញ​បុក​សម្លាប់​ជា​ករណី​បទល្មើស​ព្រហ្មទណ្ឌ ។​រួច​ចរាចរ​ក្រុង​បានប្រគល់​ទៅឱ្យ​ផ្នែក​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕S/​