​បុរស​២​នាក់​ដើររក​ឃ្មុំ​ប្រទះឃើញ​សព​ដេកស្លាប់​នៅក្នុង​ព្រៃ​

165
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​បុរស​២​នាក់​បាននាំគ្នា​ទៅរក​ឃ្មុំ​បេះ​បន្លែ​ក្នុងព្រៃ​ជ្រៅ​ត្រូវ​ប្រទះឃើញ​សព​បុរស​ម្នាក់​ដេកស្លាប់​នៅ​កណ្តាល​ព្រៃ​។​ក្នុង​នោះគេ​បានឃើញ​មាន​សម្លៀកបំពាក់​នៅ​ជុំវិញ​សព​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ចំណុច​អូរ​បោស​តា​មៀ​យ​ព្រៃ​សហគមន៍​ភ្នំ​ព្រះ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​គោក​កឋិន ស្រុក​ថ្មពួក​។​

​ប្រជាពលរដ្ឋ​ទាំង​២​នាក់​ឈ្មោះ​យស​អៀ​ប​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​និង​ឈ្មោះ​តែម​តា​យ​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​គោក​ខ្ពស់​ឃុំ​គោក​កឋិន​ស្រុក​ថ្មពួក​បាន​ប្រាប់ថា​នៅមុន​ពេល​ឃើញ​សព​ពួកគាត់​បាននាំគ្នា​ចេញពីផ្ទះ​ចូល​ព្រៃ​ដើម្បី​ដើររក​ឃ្មុំ​និង​ដើរ​បេះ​បន្លែ​នៅក្នុង​ព្រៃ​ដូច​សព្វដង​។​លុះ​ពេល​ដើរមក​ដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​ប្រទះឃើញ​សព​ដេកស្លាប់​និង​ប្រញាប់​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។​

សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យ តែ​មិន​ស្គាល់​អត្តសញ្ញាណ​មាន​វ័យ​ជាង​៦០​ឆ្នាំ ពាក់អាវ​ពណ៌​ខ្មៅ​ដៃខ្លី ស្លៀកខោ​ក្រណាត់​ពណ៌​ខ្មៅ​ជើងវែង​ដោយមាន​សម្ភារ​ជិត​ខ្លួន​មាន​ភួយ​ខោអាវ​១​ការុង​មាន​មី​ចំនួន​ពីរ​កញ្ចប់​។​កែវ​ជួត​មួយ​បារី​មួយកញ្ចប់​និង​ប្រាក់​បាត​ចំនួន​៤.៣២០​បាត​ប្រាក់​ខ្មែរ​៥​ម៉ឺន​រៀល​មាន​ពាក់​នាឡិការ​ដៃ​ចុច​កាស​ស្យូ​នៅ​ដៃ​ខាងឆ្វេង​។​

​ករណីនេះ​សមត្ថកិច្ច​ជំនាញ​និង​ក្រុមគ្រូពេទ្យ​ធ្វើការ​ពិនិត្យ​រួចរាល់​បាន​សន្និដ្ឋានថា​សព​អាច​ស្លាប់​ដោយសារ​ខ្យល់គ​ព្រោះ​សំអាងថា​គ្មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ទេ​៕S/

​ ​រូបថត​៖​ប្រទះឃើញ​សព​ដេកស្លាប់​នៅក្នុង​ព្រៃ​បុរស​២​នាក់​ជា​អ្នក​ដើររក​ឃ្មុំ (​រូប​៖ ប​.​ជ័យ​)​