​បើករថយន្ត​បុក​រះ​ចូល​ផ្ទះ​ប្រជាព​លរដ្ឋ​រង​ការខូចខាត​យ៉ាងដំណំ​

100
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បើករថយន្ត​ជ្រុល​ទៅបុក​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​ដល់​ទៅ​ពីរ​ផ្ទះ​កាល​វេលា​ម៉ោង​១​និង​៥០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​អង្គារ​ទី​៣​ខែមីនា​ឆ្នាំ​២០២០​។​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៤៦​ត្រង់ចំណុច​ផ្ទះ​លេខ​៤០AEO​ក្នុង​សង្កាត់​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ។​

​តាម​ប្រភព​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​HIGHLANDER​ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AV3254​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១៤៦​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រ៉េ​ចង្កូត​មក​ខាងស្តាំ​ដៃ​ជ្រុល​បុក​រះ​ចូល​ផ្ទះ​ប្រជាព​រដ្ឋ​រង​ការខូចខាត​យ៉ាងដំណំ​ដល់​ទៅ​២​ផ្ទះ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៏​ចុះ​មកដល់​ចំណុចកើតហេតុ​បាន​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​