​បើក​ការប្រកួត​កា​រ៉ា​តេ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៩

391
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ការប្រកួត​កីឡា​កា​រ៉ា​តេ ជ្រើសរើស​ជើង​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០១៩ បាន​បើក​ការប្រកួត​ហើយ នៅ​ព្រឹក​ថ្ងៃទី ៣ ខែតុលា​នេះ នៅ​សាល​កា​រ៉ា​តេ ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។​

​លោក លឹម គានហោ អនុប្រធាន​ខេមរៈ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង កីឡា បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​សម្ពោធ​បើក​ការប្រកួត ប្រចាំ​ឆ្នាំនេះ ។​

លោក លឹម គានហោ ថ្លែង​បើក​ការប្រកួត​

​សូមបញ្ជាក់ថា នេះ​ជាការ​ប្រកួត ដោយ​ប្រើប្រាស់​ទាំងស្រុង នូវ​ថវិកា​របស់​ក្រ​សួ​អប់រំ យុវជន និង​កីឡា​។ បើតាម​ការគ្រោងទុក ការប្រកួត​នេះ នឹង​បញ្ចប់ នៅ​ថ្ងៃទី ៦ ខែតុលា ឆ្នាំ​២០១៩ ។​

​លោក លឹម គានហោ បាន​មានប្រសាសន៍ថា ការរៀបចំ​ការប្រកួត​នេះ គឺ​ក្នុង​គោលបំណង​លើកកម្ពស់​ការ អប់រំ​សុខភាព ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត និង​បច្ចេកទេស ដល់​កីឡាករ កីឡាការិនី ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ ចូលរួម​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) នៅ​ប្រទេស​ហ្វីលីពីន នា​ចុង​ឆ្នាំនេះ និង​ត្រៀម​ចូលរួម​ការប្រកួត កីឡា​ស៊ី​ហ្គេម លើក​ទី ៣២ ឆ្នាំ ២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។​

ទិដ្ឋភាព​បើក​ការប្រកួត​

​សម្រាប់​ការប្រកួត នៅក្នុង​ឆ្នាំ​២០១៩ នេះ មាន​ប្រតិភូ​សរុប​ចូលរួម ចំនួន​១៦៦ នាក់ មកពី​២១​ក្លិប ដែលមាន​កីឡាករ កីឡា​ការ​នី ចំនួន ១២១ នាក់ ក្នុងនោះ​កីឡា ការិនី​៣៥​នាក់ ។ បើតាម​របាយការណ៍​បាន​បញ្ជាក់ថា ក្រៅពីនេះ​មាន​ប្រតិភូ ១៤ នាក់ អាជ្ញាកណ្ដាល ចៅក្រម ០៦ នាក់ (​មកពី​ក្លិប​ផ្សេងៗ​) គ្រូដឹកនាំ ២៥ នាក់ និង​គណ​:​កម្ម​ការ​បច្ចេកទេស ចំនួន​៥០​នាក់​។​

​ចំពោះ​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត នៅក្នុង​ឆ្នាំ ២០១៩ នេះ មាន​វិញ្ញាសា​ប្រកួត ចំនួន ៤ រួមមាន វិញ្ញាសា​កាតា​ឯកត្តជន និង កាតា​ក្រុម , វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន និង ប្រយុទ្ធ​ក្រុម (Kurto) ដែល​ចែកចេញជា ៣៦ ប្រភេទ ។​

ទិដ្ឋភាព​បើក​ការប្រកួត​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ ២០១៨ កន្លងមក ការប្រកួត​កីឡា​កា​រ៉ា​តេ​ដូ​ជ្រើស រើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០១៨ មាន​ប្រតិភូ​ចូលរួម ចំនួន ១៧៣​នាក់ ក្នុងនោះ​មាន កីឡាករ កីឡា​ការ​នី ចំនួន ១៧៣ នាក់ លើស​ឆ្នាំនេះ ចំនួន ៦ នាក់​។​

​រីឯ​លទ្ធផល​ចំណាត់ថ្នាក់ កាលពី​ឆ្នាំ​២០១៨ នោះ គឺ​ចំណាត់ថ្នាក់​លេខ ១ បាន​ទៅលើ​សមាគម​កីឡា​កា​រ៉ា​តេ​ក្រសួងការពារជាតិ (​ខ​.​ភ​.​ម​) ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ សមាគម​កីឡា​កា​រ៉ា​តេ​ក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​សាលា​គុន​សុរិយា​កា​រ៉ា​តេ​-​ដូ សូ​តូ​កង់ ៕v

ទិដ្ឋភាព​បើក​ការប្រកួត​