​បើក​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​បុក​របាំង​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

1016
ចែករម្លែក

(​កណ្តាល​)៖​បុរស​ម្នាក់​បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ក្នុងស្ថានភាព​ស្រវឹង ហើយ​ជ្រុល​ទៅបុក​របាំង​ចែក​ទ្រូងផ្លូវ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១ ស្ថិតក្នុង​ភូមិ​ព្រែក​ថី ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាំ​ង ខេត្តកណ្តាល កាលពី​វេលា​ម៉ោង ជាង​៨​យប់ ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០១៧ ។

​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​ស្អាង​ឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឡេង ប៊ុន​លីម ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ពោធិ​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ជា​អ្នកបើកបរ (​មិន​ពាក់មួក​សុវត្ថិភាព​) ។ ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់​មានឈ្មោះ ម៉េង សុខ​ឃា​ម ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​រួម​ដំណើរ​) ។ អ្នក​ទាំងពីរ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​គុប សេ​៩០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ​1B-0632 ។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ចរាចរណ៍​ស្រុក​ស្អាង​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ជួយ​ហៅ​រថយន្ត​សាមុយ​របស់​ស្នងការ​ខេត្តកណ្តាល ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​ក្រុង​តាខ្មៅ ។ ចំណែក​សាកសព​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​គេហដ្ឋាន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

បើតាម​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​បញ្ជាក់ថា មុន​កើតហេតុ ជនរងគ្រោះ​បានមកពី​កន្លែង​ធ្វើ​ផ្ទះ​ឱ្យគេ ហើយ​នៅ​ទីនោះ​មានកម្ម​វិធី​ជប់លៀង​ផង ពួកគេ​បាន​ផឹកស្រា​ស្រវឹង ទើប​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាលឱ្យមាន​គ្រោះថ្នាក់​នេះ​កើតឡើង​តែម្តង ៕S/​ដោយ សុផាន់