​បំប៉ន​មន្ត្រី​បច្ចេកទេស​ប្រដាល់​៖ ៨៥ ភាគរយ បាន​លទ្ធផល​ល្អ​

1059
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: វគ្គ​បណ្ដុះបណ្ដាល ក្រមសីលធម៌ សមត្ថភាព​បច្ចេកទេស កម្រិត​មធ្យម ដល់​មន្ត្រី​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ដែល​បាន​ប្រព្រឹត្តទៅ រយៈពេល ២ ថ្ងៃ គឺ​នៅ​ថ្ងៃទី​១២-១៣ មិថុនា នោះ បានបញ្ចប់​ហើយ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ និ​ន ភិរម្យ អគ្គលេខាធិការរង​សហព័ន្ធ ដែលជា​អ្នកគ្រប់គ្រង​វគ្គ បាន​ទទួលស្គាល់ថា វគ្គ​នេះ សិក្ខាកាម មាន​សមត្ថ​ភាពខុសៗ​គ្នា ព្រោះ​ខ្លះ​ជា​អ្នក​បាន​សិក្សា​ខ្ពង់ខ្ពស់ ខ្លះ​បាន​សិក្សា​ប​ន្តិ​បន្តួច ឯ​ខ្លះ​គ្រាន់តែ​ចេះ​អាន​តែប៉ុណ្ណោះ ម្ល៉ោះហើយ កម្រិត​នៃ​ការទទួលបាន​ចំណេះដឹង មិន​ដូចគ្នា​ឡើយ ។​

​ទិដ្ឋភាព​បិទ​វគ្គ

​ទោះជា​យ៉ាងណា ក៏​លោក​ឧ​ត្ត​ម​សេនីយ៍ ចាត់ទុកថា វគ្គ​នេះ ទទួលបាន​លទ្ធផល​ល្អ ៨៥ ភាគរយ​ដែរ ។ សូមបញ្ជាក់ថា នេះ​ជា​វគ្គ​កម្រិត​មធ្យម ហើយ​អ្នក​ដែល​ចូលរួម ក្នុង​វគ្គ​នេះ សុទ្ធតែជា​មន្ត្រី ដែល​កំពុងតែ​បំពេញការងារ នៅ​ប្រដាល់ នៅតាម​ស្ថានីយ៍ទូរទស្សន៍​នានា ហើយក៏​មានការ​ចូលរួម ពី​សំណាក់​ពិធីករ​ប្រដាល់ របស់​ស្ថានីយ៍ទូរទស្សន៍​នានា ដែលមាន​សង្វៀន​ប្រដាល់​ដែរ ។​

​លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បាន​សំណូមពរ​ដល់ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ឲ្យ​រៀបចំ​វគ្គ​បែបនេះ លើក​ក្រោយ ត្រូវ​ជ្រើសរើស​សិក្ខាកាម ឲ្យ​មាន​កម្រិត​ប្រហាក់ប្រហែលគ្នា គឺ​ក្រុម​អ្នក​ដែលមាន​ការសិក្សា​ខ្ពស់ ឲ្យ​រៀន​ផ្សេង អ្នករៀន​បាន​បន្តិចបន្តួច ឲ្យ​រៀន​ផ្សេង ធ្វើបែបនេះ ទើប​វគ្គ​បានទទួល​លទ្ធផល​ប្រសើរ ។​

​ទិដ្ឋភាព​បិទ​វគ្គ

​វាគ្មិន​ដែល​ឧទ្ទេសនាម ក្នុង​វគ្គ​នេះ មាន​លោក​ព្រឹទ្ធាចារ្យ ឈិ​ត សារឹម លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ដែលជា​អនុប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ លោក ហេង សុឃន ដែលជា​អនុប្រធាន​សហព័ន្ធ និង​លោក​ឧ​ត្ត​ម​សេនីយ៍ និ​ន ភិរម្យ ជា​អគ្គលេខាធិការ​សហព័ន្ធ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ដែលជា​ប្រធាន​សហព័ន្ធ បាន​ព្រមាន​ថា សិក្ខាកាម​ទាំង ១១២ រូប ដែល​ចូលរួម​វគ្គ​នេះ មានការ​យល់ដឹង​ច្រើន​ហើយ ពីបទ​បញ្ជា​នានា សម្រាប់​ការប្រកួត ហើយ​ចាប់ពីពេលនេះ​ទៅ ត្រូវបំពេញ​ការងារ ឲ្យ​បាន កាន់តែ​ប្រសើរ​ជាង​មុន ៕v

​ទិដ្ឋភាព​បិទ​វគ្គ