​ប៉ូលិស​ឃាត់ខ្លួន​ជនជាប់ចោទ​៥​នាក់​ករណី​ឆក់​

971
ចែករម្លែក

​ដោយ​សុវណ្ណ​ភូមិ​/​ភ្នំពេញៈ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌចំការមន​បាន​ចាប់​ឃាត់​ជនសង្ស័យ​ចោរឆក់​ទូរស័ព្ទ​ម្នាក់ ខណៈ​កំពុង​ដាក់​កម្លាំង ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅមុខ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។​

ក្រោយមកទៀត​ឈាន​ឃាត់ខ្លួន​បក្ខពួក​បាន​មួយ​សំបុក ទៀត​ជា​បន្តបន្ទាប់​ដែល​សម្ងំ​លាក់ខ្លួន នៅក្នុង​ផ្ទះសំណាក់ ។​ប៉ូលិស​បាន​ឲ្យ​ដឹងថា កម្លាំង​លោក​បានដាក់​ការត្រួតពិនិត្យ​អ្នកជិះ​ម៉ូតូ គ្មាន​មួយ​សុវត្ថិភាព គ្មាន​កញ្ចក់​នេះ ធ្វើ​នា​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨​នេះ ។

​ប៉ូលិស​បន្តទៀតថា​មូលហេតុ​នាំ​ឲ្យ​កម្លាំង​ឈានដល់​ដេញចាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ គឺ​បន្ទាប់ពី​ជិះ​រត់គេច​ចេញពី​គោលដៅ ហើយ​កម្លាំង​ដេញចាប់ បាន ហើយក៏​ព្រម​សារភាពថា ខ្លួន​ភ័យខ្លាច​ខ្លាំងពេក ក្រោយ​បាន​ឆក់​ទូរស័ព្ទ​ពី​ជន​ជាតិចិន ២​នាក់ ជិះ​ម៉ូតូ​ធូ​ដេរ កាល​វេលា​ម៉ោង​៣​និង​៣០​នាទី ទាបភ្លឺ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។​

ប៉ូលិស​បាន​អោយដឹងទៀតថា​តាម​ចម្លើយសារភាព របស់​ជនសង្ស័យ ឈ្មោះ គឹម លី​ម៉េង នោះ ឈានទៅ​ឆែកឆេរ​នៅ ផ្ទះសំណាក់​លី​ហេង​ថ្មី បន្ទប់​លេខ​២០៦ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ៤​នាក់​បន្ថែមទៀត ។​ជន​ទាំង​៥​នាក់​នេះ រួមមាន ១~​ឈ្មោះ អៀម ស្រី​ពេជ្រ ភេទ​ស្រី​អាយុ ១៩​ឆ្នាំ ។ទី​២~​ឈ្មោះ កុល សល់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ទី​៣~​ឈ្មោះ​សន សុខ​លាង ភេទ​ប្រុសអាយុ១៧​ឆ្នាំ​ទី​៤~​ឈ្មោះ ក្រឹម ងោ​ន ភេទ​ប្រុស អាយុ ១៥​ឆ្នាំ​និង​ទី​៥~​ឈ្មោះ គឹម លី​ម៉េង ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​អ្នក​ឆក់​) ។​

បច្ចុប្បន្ន​ជន​ទាំង​៥​នាក់ នាំយកទៅ​សាកសួរ នៅ​អធិការដ្ឋាន ដើម្បី​រៀបចំ​ឯកសារ ចាត់ការ​តាម​នីតិវិធី​ច្បាប​៕S/

​ប៉ូលិស​ឃាត់ខ្លួន​ជនជាប់ចោទ​៥​នាក់​ករណី​ឆក់​