​ប៉េអឹម​ក្រុងភ្នំពេញ​ចាប់​ជនសង្ស័យ​១០​នាក់​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​

109
ចែករម្លែក

ភ្នំពេញ​៖​ប៉េអឹម​ក្រុងភ្នំពេញ​បាន​ចាប់​ជនសង្ស័យ​ចំនួន​១០​នាក់​ក្នុងនោះ​មាន​ជនជាតិ​ចិន​,​ភូមា​,​និង​ជនជាតិខ្មែរ​ពាក់ព័ន្ធ​ករណី​បង្ខាំ​មនុស្ស​ខុសច្បាប់​នៅក្នុង​ខុន​ដូរ​មួយកន្លែង​។​ស្ថិតនៅ​ចំណុច​ភូមិ​៣​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។​ការបង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​។​

កម្លាំង​ប្រឆាំង​ការជួញដូរ​មនុស្ស​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កំ​ម្លា​ង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​និង​មានការ​សម្របសម្រួល​ដោយ​លោក​ហេង​ផេង​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​កម្លាំង​បាន​ចុះបង្ក្រាប​និង​ឆែកឆេរ​បន្ទប់​ចំនួន​៤​ក្នុង​ខុន​ដូរ​មួយកន្លែង​ស្ថិតនៅ​ចំណុច​ភូមិ​៣​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​។​

​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់​ដោយ​យោងតាម​ពាក្យបណ្ដឹង​បងប្រុស​ជនរងគ្រោះ​ឈ្មោះ​XIAOWENYANG​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ជនជាតិ​ចិន​មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ភូមិ​អ៊ូ​ឆាង​សង្កាត់​អឺ​ប៉ី​ក្រុង​អឺ​ប៉ី​ខេត្ត​ហ៊ូ​ប៉ី​រំដោះ​បាន​ជនរងគ្រោះ​ចំនួន​ម្នាក់​។​ជនសង្ស័យ​ទាំង​១០​នាក់​ដែល​បាន​ឃាត់ខ្លួន​គឺមាន​ជនជាតិ​ចិន​៨​នាក់​។​ភូមា​ម្នាក់​និង​ខ្មែរ​ម្នាក់​រួមមានៈ​១.​ឈ្មោះ​ឡូ​វ​ពិន​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​។​

២.​ឈ្មោះ​ឈិន​ស៊ី​ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​។​៣.​ឈ្មោះ​ស៊ុ​ង​ជាំ​ង​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​។​៤.​ឈ្មោះ​សោ​ឆោ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​។​៥.​ឈ្មោះ​វ៉ាង​វិ​ន​ហ​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​។ ៦. ឈ្មោះ ជា​យូ ជឺ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​។​៧. ឈ្មោះ ចូ​វ ហន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​។ ៨.​ឈ្មោះ ហង ឡុង​ម៉ី​ង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ទាំង​៨​នាក់​នេះ​ជា​ជាតិចិន​។ ៩. ឈ្មោះ ហម ទិ​ប​ឈី​ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ភូមា​។ ១០. ឈ្មោះ ងែ​ត ផល្លា ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១០​នាក់​កំពុង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​សាកសួរ​បន្ថែម​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់​៕S/​