​ប្ដី​បាញ់​ប្រពន្ធ​ជាច្រើន​គ្រាប់ ​ក្នុង​ហាង​ផឹកស៊ី​មួយ ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​

615
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ ​មានការ​ភ្ញាក់ផ្អើល ​បន្ទាប់​ពី​បុរស​ជា​ប្ដី​បាន​ដក​កាំភ្លើង​ខ្លីម៉ាក​K59​ បាញ់​លើ​ប្រពន្ធ​ជាច្រើន​គ្រាប់​បណ្ដាលឱ្យ​រង​របួសធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​រថភ្លើង ​ចំណុច​ហាង​ទី​រ៉ានី ​ក្នុងភូមិ​ចុង​ថ្នល់​ខាងលិច​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ​កាលពី​យប់​ថ្ងៃទី​៧​ ខែសីហា​ឆ្នាំ​២០១៩​។​

ជនសង្ស័យ​ជា​ប្តី​មានឈ្មោះ​ឆោម ​ចំណាន​ អា​យុ៣៩​ឆ្នាំ ​មុខរបរ​ជា​យោធា​នៅ​ភូមិភាគ​៥ ឋានៈ​ពលបាលឯក​។​ស្រ្តីរង​គ្រោះជា​ប្រពន្ធ​មានឈ្មោះ​ជា​ គីម​ឡាង​អាយុ​២៩​ឆ្នាំ​ ​រស់នៅ​ជាមួយគ្នា​នៅ​ភូមិ​៧ ផ្ទះ​៣៣៣ ផ្លូវ​បេតុង ក្នុង​សង្កាត់​ទឹកថ្លា​។​ប្តី បាញ់​ក្នុង​គោលបំណង​សម្លាប់​ត្រូវ​ត្រង់​ចង្កេះ​២​គ្រាប់​ ពោះ​១​គ្រាប់​ ដៃស្តាំ​១​គ្រាប់​លើ​ដើមទ្រូង​ឆ្វេង​១​គ្រាប់​ រងរបួស​ធ្ងន់​ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។​

​សាក្សី​បានឱ្យដឹងថា​ មុនពេល​កើតហេតុ​ បុរស​ជា​ប្ដី​បាន​បើករថយន្ត​ហាយ​ឡេ​ន​ឌ័​រពាក់​ផ្លាក​លេខ​ប​.​មានជ័យ​.2A.6753​ មក​ឈប់​ចូល​ផឹកស៊ី​ក្នុង​ហាង​មួយសន្ទុះ​។​ស្រាប់តែ​លេចមុខ​ប្រពន្ធ​របស់គាត់​ជិះ​ម៉ូតូ​កូន​ទា​ពាក់​ផ្លាក​លេខ​1HJ8167​មក​ឈប់​រួច​ក៏​ចូលទៅក្នុង​ហាង​សំដៅទៅ​ហៅ​ប្ដី​។​

​ប្រភព​បាន​បន្តថា ​មិនដឹង​ជាមាន​រឿង​អី​ ស្រាប់តែ​ប្ដី​កំពុងតែ​ស្រវឹងស្រា​ផង​នោះ​បាន​ដក​កាំភ្លើង​បាញ់​សំដៅទៅ​ប្រពន្ធ​ចំនួន​៧​គ្រាប់​ បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ​រួច​ក៏​រត់ឡើង​បើករថយន្ត​បើក​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន​។​ប្រជាព​រដ្ឋ​រាយ​ការ​ណ៍ទៅ​សមត្ថកិច្ច​ក៏​ដេញ​តាមរថយន្ត​ រួច​បាន​បោះដៃ​តាម​វិទ្យុទាក់ទង​ឱ្យ​យក​រថយន្ត​កុងតឺន័រ​កាក់​ពីមុខ​ទើប​ឃាត់​​រថយន្ត​នោះបាន​។​

​បច្ចុប្បន្ន​បុរស​ជា​ប្ដី​ត្រួវ​សមត្ថកិច្ច​នាំខ្លួន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕S/​Ha