​ប្តេជ្ញា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​CPP​ដើម្បី​សម្តេច​តេ​ជោ​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្តទៀត

847
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៨​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការរង​យោធភូមិភាគ​ទី​៤,​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​បាន​ដឹកនាំ​ក្រុមការងារ​និង​អាជ្ញាធរ​ដែនដី​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​បាន​នាំ​អំណោយ​រួមមាន​ថវិកា​និង​សម្ភារៈ​ជាច្រើន​ជូន​ដល់​គ្រួសារ​អតីតយុទ្ធជន​។​

​អតីតយុទ្ធជន​ឈ្មោះ ដួង ខាន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជា​គ្រួសារ​ពលី​ដែល​កំពុងមាន​ជីវា​ព​ក្រីក្រ រស់នៅ​ភូមិ​មហាផល ខុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​។​ក្នុងឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ក៏ដូចជា​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ ។​

ជានិច្ច​ជា​កាល​លោក​តែងតែ មានការ​គិតគូរ និង​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​ការរស់នៅ​របស់​បងប្អូន​គ្រួសារ​អតីតយុទ្ធជន​យើង​គ្រប់ៗ​គ្រួសារ​ផងដែរ​។​​ជាមួយ​នោះ​លោក ច័ន្ទ សុ​ភ័​ក្ត្រា បាន​ណែនាំ​ឲ្យ​គ្រួសារ​អតីតយុទ្ធជន ត្រូវ​នាំ​សមាជិកគ្រួសារ​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លេខ​រៀង​ទី​២០ ដើម្បី​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្រទេស​ជា​បន្តទៅទៀត​។​

​ជាការ​ឆ្លើយតប​គ្រួសារ​អតីតយុទ្ធជន​កម្ពុជា​ខាងលើនេះ បានប្រកាស​ប្តេជ្ញា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ដឹកនាំ​ប្រទេស​កាន់តែ​រុងរឿង​ថែមទៀត​៕S/

ប្តេជ្ញា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​CPP​ដើម្បី​សម្តេច​តេ​ជោ​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្តទៀត