​ប្រកាស​សមាស​សភាព​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​សង្កែ​

592
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កន្លងទៅនេះ​នៅ​សាលាស្រុក​សង្កែ​លោក​កុល​វីរៈ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​សង្កែ​ខេត្តបាត់ដំបង​បាន​អញ្ជើញ​ប្រកាស​សមាស​សភាព​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ក្នុងស្រុក​សង្កែ​។​

​លោក​កុល​វីរៈ​បាន​លើកឡើងថា​ក្រុមការងារ​ថ្នាក់ជាតិ​នេះ​មិនមាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមការងារ​ផ្សេងៗ​នោះទេ​គឺ​ជួយ​កិច្ចការ​មួយចំនួន​របស់​រាជរ​ដ្ឋា​ភិ​បាល​ដោយ​អាច​ចុះ​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​ក្នុង​ម៉ោង​រដ្ឋបាល​រាល់ថ្ងៃ​បាន​។​

ដើម្បី​ជួយ​ត្រួត​ពិនិត្យមើល​ភាពខ្វះខាត​និង​បញ្ហា​ប្រឈម​នានា​របស់​ពលរដ្ឋ​យើង​ដែល​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​នានា​នៅក្នុង​មូល ដ្ឋា​ន​ពិសេស​ស្រុក​សង្កែ​ដែលមាន​ឃុំ​ទាំង ១០​ផង គ្រាន់តែ​ខុសពី​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​បានតែ​ក្នុង​ថ្ងៃ​សម្រាក គឺ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។​

​លោក​ប្រធាន​ក្រុមការងារ​បាន​ផ្តាំផ្ញើ​ដល់​សមាជិក​ក្រុមការងារ​ដែល​ទើប​ប្រកាស​ថ្មីៗ​នាពេលនេះ​ក្រោយ​បានទទួល​សេចក្តីសម្រេច​ហើយ​ត្រូវ​ត្រៀមខ្លួន ចុះ​ធ្វើ​សកម្មភាព​ជួយ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ខ្លួន ទទួលខុសត្រូវ​ដែល​កំពុង​ជួប​ការលំបាក​និង​ត្រូវ​បំរើ​ពួកគាត់​ឲ្យ​បានល្អ​គ្រប់​កាល​:​ទេស​:​នៅក្នុង​មូលដ្ឋាន​របស់​ខ្លូន​ទទួលខុសត្រូវ​៕S/

​រូប​ថ​តៈ​លោក​កុល​វីរៈ​អញ្ជើញ​ជាគ​ណះ​អធិបតី​ក្នុង​ពិធី​ប្រកាស​សមាស​សភាព​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​សង្កែ​