​ប្រជាព​រដ្ឋ​ចំនួន​១០​នាក់​នៅក្នុង​ឃុំ​ខុន​រ៉ង​ពុល​នំ​បញ្ចុក​

827
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ចំនួន​១០​នាក់ មាន​អាការ​:​ឈឺក្បាល​វិលមុខ​និង​ក្អួតចង្អោរ​យ៉ាងខ្លាំង​ក្រោយពី​ពួកគាត់​ហូប​នំ​បញ្ចុក​ដែល​គេ​ដឹក​លក់​នៅតាម​ផ្ទះ​។

ប្រជាពលរដ្ឋ​ទាំងនោះ​ត្រូវបាន​គេ​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បរិបូរណ៍ ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ នៅក្នុង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។​

​លោក​វេជ្ជបណ្ឌិត​ប្រាក់​វ៉ុ​ន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​ក្នុងចំណោម​ជនរងគ្រោះ​ទាំង​១០​នាក់​មាន​ក្មេង​អាយុ​ក្រោម​៥​ឆ្នាំ​ចំនួន​៣​នាក់​។​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ​អ្នកជំងឺ​ទាំងនោះ​ពួកគាត់​បាន​ធូរស្រាល​ជា​បណ្តើរៗ​ហើយ​។

ដោយសារ​ក្រុមគ្រូពេទ្យ​យកចិត្តទុកដាក់​ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា​។​លោក​ប្រាក់​វ៉ុ​ន​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​អនាម័យ​ក្នុងការ​រស់នៅ ដូចជា​ហូប​ស្អាត ផឹក​ស្អាត​ជានិច្ច​៕S/​