​ប្រតិភូ​ក្រសួង​វប្បធម៌​យក​គ្រឿងឧបភោគ​បរិភោគ​ឧបត្ថម្ភ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧៩៥

123
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​គណៈប្រតិភូ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដែល​ដឹកនាំ​ដោ​អគ្គនាយក​រដ្ឋបាល​ក្រសួង​វប្បធម៌​លោ​កវិន​ឡៃ​ជូ​បាន​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​មួយចំនួន​របស់​ក្រសួង​មក​តំបន់​ព្រំដែន​នៃ​ទិស​ទី​១​ប្រាសាទព្រះវិហារ​។​ដើម្បី​ឧបត្ថម្ភ​ដល់​កងកម្លាំង​នៃ​អង្គភាព​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧៩៥​ដែល​កំពុង​បំពេញបេសកកម្ម​ការពា​រ​ទឹកដី​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣​មេសា​ឆ្នាំ​២០២០​នេះ​។​

​គណៈប្រតិភូ​នៅ​គ្រា​នោះបាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​ដល់​អង្គភាព​នគ​របាល​ការពារ​ព្រំដែន​គោក លេខ ៧៩៥ រួមមាន​៖ អង្ករ​១៨​តោន ទឹកត្រី ២៣០​យួរ ទឹកស៊ីអ៊ីវ ១៨០​យួរ ត្រីខរ​កំប៉ុង ១៥​កេះ​ធំ មី​១៣០​កេះ ស្កសរ​១៥​បាវ ប៊ីចេង​១៥​កា​រ៉ុង ប្រេងឆា​២៥​កេះ បារី ១០០​សុង និង​ថវិកា ៥​លាន​រៀល​។ អគ្គនាយក​រដ្ឋបាល​ក្រសួង​វប្បធម៌ ក៏​នៅបាន​ផ្តល់​ថវិកា​ជូន នាយ និង​ពល​នគរបាល នៅក្នុង​អង្គភាព​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក លេខ​៧៩៥ ថែម​ទៀតផង​។​

​អគ្គនាយក​រដ្ឋបាល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ លោក វិ​ន ឡៃ​ជូ បាន​មានប្រសាសន៍ថា កម្លាំង​នគរបាល គឺជា​កម្លាំង​ស្នូល​មួយ​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន និង​ជា​កម្លាំង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ នៅក្នុង​សង្គម​ដ៏​ល្អ និង​មិនអាច​ខ្វះ​បានឡើយ​។

​លោក​បាន​ថ្លែង​កោតសរសើរ ដល់​កម្លាំងប្រដាប់អាវុធ​ទាំងអស់ ពិសេស កម្លាំង​នគរបាល​ការពារ​ព្រំដែន នៃ​ទិស​ទី​១ ប្រាសាទព្រះវិហារ ដែល​នៅ​រយៈពេល​កន្លងមក និង​នៅក្នុង​ពេលនេះ បាន​បំពេញ​តួនាទី និង​ភារកិច្ច​បាន​យ៉ា​ខ្ជាប់ខ្ជួន ក្នុង​បុព្វហេតុ​ការពារជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ បាន​យ៉ាង​សុខក្សេមក្សាន្ត ស្រប​ពេលដែល​បរិបថ​នៃ​ប្រទេសជាតិ​កំពុងស្ថិត​ក្នុង​សុខសន្តិភាព​យ៉ាង​ពេញលេញ​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេ​ជោ សែន នាយករដ្ឋមន្ត្រី​កម្ពុជា​៕S/​