​ប្រទះឃើញ​សាកសព​ស្ត្រី​ម្នាក់​អណ្ដែត​ទឹកទន្លេ​ចតុមុខ​

179
ចែករម្លែក

ដោយៈ​ចាន់តូ​ភ្នំពេញ​៖​អ្នកនេសាទ​ត្រី​បាន​ប្រទះឃើញ​សាកសព​ស្ត្រី​ម្នាក់​អណ្តែត​ទឹកទន្លេ​ចតុមុខ​មាន​សភាព​ហើម​ស្អុយ​ទៅហើយ​។​ប្រទះឃើញ​សព​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៩ នៅ​ចំណុច​ទឹកទន្លេ​ចតុមុខ​ខាងក្រោយ​កាំ​បូត​ឌី​យ៉ាន​ណា សង្កាត់​ចតុមុខ ខណ្ឌ​ដ​ញន​ពេញ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​សាកសព​ស្ត្រី​មានឈ្មោះ​ហ៊ុយ​ស្រីមុំ​អាយុ​៣៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​ទ្រា​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​។​ប្រភព​ដដែល​បាន​បន្តថា​អ្នកនេសាទ​ត្រី​បាន​ប្រទះឃើញ​សាកសព​ស្ត្រី​ខាងលើ​អណ្ដែត​ទឹក​ក្នុង​ទន្លេសាប​ខាងត្បូង​ស្ពាន​ជ្រោយចង្វារ​តាំង​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៣​ហូរ​តាម​ទឹ​ពី​ជើង​មក​ត្បូង​។​

ក្រោយពេល​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ​រួចហើយនោះ​សមត្ថកិច្ច​បានប្រគល់​ស​ព​ជនរងគ្រោះ​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​