​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​នៅ​ស្ទឹងសែន​ខេត្តព្រះវិហារ​

176
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០​ពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​នៅ​ចំណុច​ស្ទឹងសែន​ស្ថិតនៅ​ក្នុងភូមិ​កំពង់ចម្លង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។

​មន្ត្រីនគរបាល​ក្រុង​ព្រះវិហារ​បានឱ្យដឹងថា​ក្រោយពេល​ទទួលដំណឹង​ពី​ប្រជាពលរដ្ឋ​កម្លាំង​នគរបាល​ជំនាញ​ក្រុង​និង​កម្លា​ង​ប៉ុស្តិ៍​កំពង់​ប្រណាក​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​ខេត្ត​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​។​សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​-​ជនរងគ្រោះ​ឈ្មោះ​ថុ​ន រ័ត្ន​មន្នី ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ទីលំនៅ​ភូមិ​ទួល​ទំនប់ សង្កាត់​កំពង់​ប្រណាក​។

​តាម​ការឆ្លើយបំភ្លឺ​រប​ស់​ឈ្មោះ​ថុ​ន​ថឹ​ង​ត្រូវជា​ឪពុក​បង្កើត​បានឱ្យដឹង​ថា​ជនរងគ្រោះ​មាន​សតិ​មិន​ប្រក្រតី​ធ្លាប់​វង្វេង​ដើរ​បាត់​ពី​ផ្ទះ​ចំនួន​ពីរដង​រួចមកហើយ​។​រហូតមកដល់​ថ្ងៃទី​១​ខែមេសា​វេលា​ម៉ោង​៨​ព្រឹក​ជនរងគ្រោះ​បាន​វង្វេង​បាត់​ពី​ផ្ទះ​ម្តងទៀត​។​បន្ទាប់មក​សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មកា​រ​ត្រួតពិនិត្យ​ទៅលើ​សាកសព​។​

យោងតាម​ការឆ្លើយបំភ្លឺ​នឹង​ពិនិត្យ​ទៅលើ​សាកសព​សន្និដ្ឋានថា​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​មិនមាន​ពាកព័ន្ធ​អំពើរ​ឃាតកម្ម​ឡើយ​។​ក្រោយពេល​ពិនិត្យ​រួច​សមត្ថកិច្ច​បានប្រគល់​សាកសព​ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​ ​