​ប្រធាន​សហគមន៍​សង្ឃ​រុក្ខ​វន្ត​អំពាវនាវ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​ការ​បរបាញ់​សត្វ​

121
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​ព្រះ តេជគុណ ប៊ុន សា លួត មេគណ ខេត្ត​និង​ជា​ប្រធាន​សហគមន៍​សង្ឃ រុក្ខ​វន្ត​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​អំពាវនាវ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ធ្វើការ​ទប់ស្កាត់​ការ​បរបាញ់​សត្វ​។​

​ការអំពាវនាវ​នេះ​ខណៈ​កម្លាំង​ព្រះសង្ឃ​មួយក្រុម​ចុះ​ដើរល្បាត​ព្រៃ​បាន​ជូ​ប​ប្រទះឃើញ​សកម្មភាព​កងកម្លាំង​យោធា​ជិះ​រថយន្ត​ពណ៌​ត្រេអ៊ី​ស្លាក​លេខ​២.៩៤០៤​ឆ្លងកាត់​ក្បែរ​តំបន់​ព្រៃឈើ​អភិរក្ស​ចំណុច​ចម្ការចេក​ភ្នំ​អណ្តូង​ស្ថិតនៅ​ចារ​ថ្មី​ឃុំ​លំ​ទង​ក្នុងស្រុក​អន្លង់វែង​។​ពួកគាត់​បាន​ចុះ​បរបាញ់​នៅ​ពពួកសត្វ​ស្លាប​កាលពី​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០២០​។​

​ព្រះ តេជគុណ​បាន មាន សង្ឃដីកា បន្តថា កម្លាំង ព្រះសង្ឃ មួយក្រុម ចុះ ល្បាត ព្រៃ បាន ជូ ប ប្រទះ ប្រភេទ សត្វ កម្រ ដូចជា សត្វ ប្រើស ដូ ល ងាប់ និង គ្រោងឆ្អឹង សត្វ ទន្សោង ដោយ ក្រុម ជនល្មើស បាន ប្រើប្រាស់ ឧបករណ៍ អាវុធ បាញ់ និង ដាក់​អន្ទាក់ ឆក់ ចាប់ ។

ព្រះអង្គ អំពាវនាវ ដល់ មន្ត្រី ពាក់ព័ន្ធ​ជួយ​ធ្វើការ​ទប់ស្កាត់​នឹង​កុំ​បរបាញ់​សត្វ​និង​សូម​អង្វរ​ដល់​ប្រជាពលរដ្ឋ​ផងដែរ​ដែល​ធ្លាប់បាន​ប្រព្រឹត្ត​បទល្មើស​កន្លង​មកឱ្យ​ទម្លាក់ចោល​។​ចូលរួម​ក្នុង​កិច្ចការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ជាមួយ​សហគមន៍​ទាំងអស់គ្នា​ដើម្បី​ទុកជា​ប្រយោជន៍​ដល់​មនុស្សជាតិ ទាំង​ពេលបច្ចុប្បន្ន​និង​អនាគត​។​

​ព្រះ​តេជគុណ ប៊ុន សា លួត មាន​សង្ឃដីកា បន្ថែមថា ព្រៃ សហគមន៍ សង្ឃ រុក្ខ វ័ន បច្ចុប្បន្ន មាន ទំហំ ផ្ទៃដី​ជាង ៣ ម៉ឺន ហិកតា ស្ថិត ក្នុងស្រុក សំរោង អន្លង់វែង និង ស្រុក ចុងកាល់ ។ ព្រៃឈើ សហគមន៍ មួយ នេះ សំបូរ​ព្រៃឈើ ជាងគេ​ក្នុង​ខេត្តឧត្ដរមានជ័យ​និង​មាន​ពពួកសត្វ កម្រ​ជាច្រើន ប្រភេទ កំពុង រស់នៅ មានដូចជា សត្វ ទន្សោង ខ្ទីង ប្រើស ខ្លា សត្វ​ទោច ស្វា នឹង​ពពួកសត្វ​ជាច្រើន​ទៀត​៕S/​