​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ស្នើ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការទទួល​ទាន​នំ​បញ្ចុក​«ពុល»​

979
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​ទូទាំងប្រទេស​ដោយ​មិន​ប្រកាន់និន្នាការ​នយោបាយ​ចូលរួម​ពិសា​នំ​បញ្ចុក​នៅ​ថ្ងៃទី​៩​មិថុនា​ទាំងអស់គ្នា​នោះ ជាមួយគ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​មានការប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ​ការទទួល​ទាន​នំ​បញ្ចុក​នេះ​ ដែល​អាចធ្វើ​ឲ្យ​ពុល​ស្លាប់ ព្រោះ​កន្លងមក​ធ្លាប់មាន​ករណីនេះ​កើត​ឡើងជា​ញឹក​ញាប់​។

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​នា​ព្រឹក​ថ្ងៃទី​៦​មិថុនា​នេះ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ក្រសួងសុខាភិបាល​តាមដាន​និង​យកចិត្តទុកដាក់​ផងដែរ​ចំពោះ​ការ​បរិ​ភោ​គ​នំ​បញ្ចុក​នៅ​ថ្ងៃទី ៩ ខែមិថុនា​នេះ​។

​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​…​កន្លងទៅ​មាន​ករណី​ពុល​នំ​បញ្ចុក​ធ្លាប់​កើត​នៅ​កន្លែង​មួយចំនួន​អ៊ីចឹងទេ​ក៏ត្រូវ​ប្រុងប្រយ័ត្ន​នៅក្នុង​ករណី​ពុល​នំ​បញ្ចុក​នេះ​ក្រសួងសុខាភិបាល​ត្រូវ​ត្រៀម​បញ្ហា​នេះ​ ត្រួត​ពិនិត្យមើល​ផងដែរ ដោយសារ​កន្លងទៅ​ធ្លាប់មាន​ករណី​ពុល​នំ​បញ្ចុក ។​…​បើ​មាន​បញ្ហា​កើតឡើង ​គេ​អាច​ទម្លាក់កំហុស​មកលើ​យើង​ទៀត ​ដូចនេះ​យើង​ក៏ត្រូវ​តាមដាន​ពិនិត្យមើល​ឲ្យ​បាន​ដិតដល់​ផងដែរ​ ដើម្បី​ជៀសវាង​ការ​ការចោទប្រកាន់​លើ​រដ្ឋាភិបាល ក៏ប៉ុន្តែ​សង្ឃឹមថា​បងប្អូន​នឹង​ខិតខំ​រៀបចំ​អនាម័យឲ្យ​បានល្អ ។ សង្ឃឹមថានឹង​គ្មាន​រឿង​អ្វី​កើត​ឡើងទៅ​ចុះ ហើយ​បើ​បានធ្វើ​នំ​បញ្ចុក​ខ្លួនឯង​នៅតាម​ភូមិ តាម​វត្ត គឺ​ល្អ​តែម្តង​» ៕/Ha