​ប្រមុខ​រាជរដ្ឋាភិបាល​គូស​រំលេច​សមិទ្ធផល​វិស័យសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩

162
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ក្នុង​សារលិខិត​ផ្ញើជូន​ជនរួមជាតិ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ឆ្នាំ​២០២០​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានបង្ហាញ នូវ​សមិទ្ធិផល​សំខាន់ៗ ដែល​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​សំរេចបាន​ក្នុង​ឆ្នាំ ២០១៩ កន្លងមកនេះ ។

​នៅក្នុង​សារលិខិត​ដែលមាន​៧ ទំព័រ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រំលេច​ឲ្យ​ឃើញ​ជា​លទ្ធផល​កម្ពុជា​រក្សាបាន​នូវ​សុខសន្តិភាព ឯករាជ្យ​ជាតិ និង អធិបតេយ្យ ភាព​របស់ខ្លួន​ព្រមទាំង​បញ្ចៀស​បាន​នូវ​គ្រោះមហន្តរាយ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​កំពុង​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង កិច្ច​អភិ វ​ឌ្ឍ​ប្រទេសជាតិ ។ ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅតាម​ការប៉ាន់ស្មាន​សេដ្ឋកិច្ចកម្ពុជា​សម្រេចបាន​កំណើន​ខ្ពស់​ប្រមាណ ៧,១% ។ កំណើន​ដ៏​រឹងមាំ​នេះ​ត្រូវបាន​ឆ្លុះ បញ្ចាំង​តាមរយៈ​ការរីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម កម្មន្តសាល​សំណង់ កសិកម្ម និង សេវាកម្ម ដូចជា​ទេសចរណ៍​និង​អចលនទ្រព្យ​ជាដើម ។​កម្ពុជា​កំពុងតែ ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ទៅជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម​និង​សេវាកម្ម​។​កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន និង ធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ហើយ​បាន​ជំរុញ​និង​លើកកម្ពស់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ភាព​ប្រកួត ប្រជែង​ព្រមទាំង​ការផលិត​និង​ការប្រើប្រាស់​ក្នុងស្រុក ។​

​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​ប្រមាណ​ជាង ៣៤,៥៩៦ លាន​ដុល្លារ​អាមេរិក​ចំណែកឯ​ការនាំចេញ​មាន​ប្រមាណ​ជាង ១៤,៩១៥ លាន​ដុល្លារ​អាមេរិក​។​អត្រា ប្តូរប្រាក់​មាន​ស្ថិរភាព អត្រា​អតិផរណា​ស្ថិតក្នុង​កម្រិត​ទាប និង អាច​គ្រប់គ្រង​បាន​ទុនបម្រុង​អន្តរជាតិ​បាន​កើន​ជា​រៀងរាល់ឆ្នាំ​អាស្រ័យ​ដោយ​វិនិយោគ​ផ្ទា​ល់ពី បរទេស​មាន​កំណើន​ល្អ​និង​តុល្យភាព​ជញ្ជីងទូទាត់​ក៏មាន​ភាព​កាន់តែ​ប្រសើរឡើង​ដែរ​។​

កម្រិតជីវភាព​របស់​ប្រជាជន​កាន់​តែមាន​ភាពល្អប្រសើរ​ដែល​បង្ហាញឱ្យឃើញ​តាមរយៈ​សូចនាករ សង្គម ជាពិសេស​ការកើនឡើង​នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​.) ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ពី ១,៥៤៨ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨ ដល់​ប្រមាណ ១,៦៧៩​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩ ។ អត្រា​ភាពក្រីក្រ ត្រូវបាន​កាត់បន្ថយ​ម​ក​ក្រោម ១០% ក្នុង​ឆ្នាំ​២០១៩ និង បន្ត​ធ្លាក់ចុះ​ថែមទៀត​នៅ​ឆ្នាំ​២០២០​នេះ​។​

​កម្ពុជា​រក្សាបាន​សន្តិសុខ​ការងារ​ដោយ​អត្រា​គ្មាន​ការងារ​មាន​ប្រមាណ​០.៣% ប៉ុណ្ណោះ​ហើយ​គម្លាត​នៃ​ប្រាក់ចំណូល​របស់​ប្រជាជន​ក៏មាន​ការធ្លាក់ចុះ​ជា​លំដាប់ ផងដែរ ។ ទន្ទឹមនេះ​រាជរដ្ឋាភិបាល​ក៏បាន​រៀបចំ​បង្កើន​ប្រាក់ចំណូល​ជូន​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​ឱ្យទទួល​បាន​នូវ​ប្រាក់បៀវត្ស​កាន់តែ​ខ្ពស់​ពីមួយ ឆ្នាំទៅ​មួយឆ្នាំ​ដែល​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ​ប្រាក់បៀវត្ស​អប្បបរមា​របស់​មន្ត្រីរាជកា​រ​និង​កងកម្លាំងប្រដាប់អាវុធ​បាន​កើន​ដល់​កម្រិត​ជាង​១,១​លាន​រៀល​ហើយ​ការ បើក​បៀវត្ស​បានធ្វើ​ទាន់ពេលវេលា​គឺ​បើក ២​ដង​ក្នុង​មួយខែ តាម​ប្រព័ន្ធ​ធនាគារ​។​

​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់ថា​ក្នុង​ឆ្នាំ​កន្លងទៅ​រាជរដ្ឋាភិបាល​សម្រេចបាន​ការងារ​ធំៗ​ជាច្រើន​វិស័យ​ថែមទៀត​ក្នុងនោះ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ត្រូវបាន​បន្ត​អនុវត្ត​ជាប់​ជាប្រចាំ​ស្របតាម​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល ទី​៤​ដើម្បី​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​និង​ការធ្វើដំណើរ​របស់​ប្រជា ជន​។​រហូតមកដល់​បច្ចុប្បន្ន​សមិទ្ធផល​ជាច្រើន​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេចបាន​ក្នុងនោះ​មាន ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវលំ​ជនបទ ស្ពាន ឆ្លងកាត់​ទន្លេ ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​។​ល​។​

​ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៩ កន្លងទៅ​រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យ​ដំណើរការ​មាន​ជាអាទិ៍​ផ្លូវជាតិ​លេខ​៧ មាន​ប្រវែង ៩៣,៧០​គ​.​ម​., ផ្លូវជាតិ​លេខ​១៣ មាន​ប្រវែង ៦២,៤០ គ​.​ម​. ,​ផ្លូវជាតិ​លេខ​៥៣​និង​ផ្លូវ​ខេត្ត​លេខ​១៥១B មាន​ប្រវែង​៧០,៦០​គ​.​ម​.​។ បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​មាន ប្រវែង​១៩០,០១​គ​.​ម​. ក្រោមរូបភាព​សាងសង់ ធ្វើ​អាជីវកម្ម និង​ផ្ទេរ​(B.O.T.) ការបើក​ការដ្ឋាន​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​២​និង​ផ្លូវជាតិ​លេខ​២២ មាន​ប្រវែង ៧២,១៧​គ​.​ម​.​និង​ការបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​១០​មាន​ប្រវែង ១៩៨,៧២ គ​.​ម​. ព្រមទាំង​ការដាក់ឱ្យ​ដំណើរការ​ផ្លូវជាតិ​លេខ​៥៨​មាន​ប្រវែង​១៧៤,១៦ គ​.​ម​. និង​ផ្លូវជាតិ​លេខ​៥៥ មាន​ប្រវែង​១៨២,១៦​គ​.​ម​.​។​

​ចំពោះ​វិស័យ​ថាមពល​អគ្គិសនី​វិញ​នៅ​ឆ្នាំ​២០១៩​កន្លងទៅ​បរិមាណ​ផ្គត់ផ្គង់​ដោយ​វា​រី​អគ្គិសនី​និង​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ដែលជា​ប្រភព​ថាមពល​ផ្ទាល់​របស់ កម្ពុជា​សម្រេចបាន​ជាង ១០,៦២០ លាន​គីឡូវ៉ាត់ម៉ោង​បើ​ធៀប​នឹង​ឆ្នាំមុន​ដែលមាន​ជាង ៩,៦៦០ លាន​គីឡូវ៉ាត់ម៉ោង កើនឡើង ៩,៩៣%​។​

​ការតភ្ជាប់​ខ្សែបណ្ដាញ​ចរន្ត​ឱ្យដល់​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ថាមពល​អគ្គិសនី​រហូត​មកដល់​ឆ្នាំ​២០១៩​នេះ​ចំពោះ​គេហដ្ឋាន​ប្រជាពលរដ្ឋ​សុទ្ធសាធ​បាន​កើន ដល់​ប្រមាណ​២,៦៨​លាន​ខ្នង​ផ្ទះ​ត្រូវជា​ប្រមាណ​៧៤,៧៨% នៃ​ចំនួន​ផ្ទះ​សរុប​ប្រមាណ ៣,៥៧​លាន​ខ្នង​និង​គ្របដណ្ដប់​ដល់​ភូមិ​ប្រមាណ ៩២,៦៨% នៃ​ចំនួន ភូមិ​សរុប ១៤,៣៩៤​ភូមិ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការបង្កបង្កើន​ផលដំណាំ​ស្រូវ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើឱ្យ​បរិមាណ​ផលិតផល​ស្រូវ​រដូវវស្សា​និង​ស្រូវ​រដូវប្រាំង​សម្រេចបាន​ប្រមាណ​ជាង​១០,៨៨ លាន​តោន​គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៨​ដែល​តាម​ការប៉ាន់ស្មាន​យើង​មាន​អតិរេក​ស្រូវ​ជាង ៥,៧៦ លាន​តោន​គិត​ជា​អង្ករ​ស្មើនឹង ៣,៦៩​លាន​តោន​សម្រាប់ បម្រើឱ្យ​ការនាំចេញ​។ រីឯ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​បរទេស​បាន​ជាង ៦២​ម៉ឺន​តោន​ទៅកាន់​ទិសដៅ ៥៩​ប្រទេស​។​

​វិស័យ​ឧស្សាហកម្ម​និង​សិប្ប​កម្មបាន​រីកលូតលាស់​ជា​បន្តបន្ទាប់​កម្ពុ​ជាមាន​រោងចក្រ​សរុប​មាន​ចំនួន​ជាង ១,៧០០​រោងចក្រ​ដែល​ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ សម្លៀកបំពាក់​ស្បែកជើង​និង​មាន​ឧស្សាហកម្ម​ធុន​តូច​និង​មធ្យម​និង​សិប្បកម្ម​ជាង​៥២​ពាន់​មូលដ្ឋាន​ហើយ​ដែល​បាន​ស្រូប​កម្លាំង​ពលករ​សរុប​ប្រមាណ​ជិត​២​លាន​នាក់ ។ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​ជីវភាព​រស់នៅ​ចំពោះ​កម្មករ និយោជិត​ដោយបាន​ដំឡើង​ប្រាក់ ឈ្នួល​អប្បបរមា​ជូន​កម្មករ និយោជិត​ផ្នែក​វាយ ន​ភណ្ឌ​កាត់ដេរ និង ផលិត​ស្បែកជើង​កើនឡើង​ដល់​១៩០ ដុល្លារ​អាមេរិក​ហើយ​បើក​២ ដង​ក្នុង​មួយខែ​នៅ​ឆ្នាំ ២០២០ ដោយ​មិនទាន់​គិត​ប្រាក់​អត្ថប្រយោជន៍ បន្ថែម​ផ្សេងៗ​ទៀត​ពី​ការអនុវត្ត​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​។​

​ជាមួយគ្នានេះ​រាជរដ្ឋាភិបាល​បានគិត​គូរ​ដល់​វិស័យ​សុខមាលភាព​សង្គម​ដោយបាន​ដោះស្រាយ​ជូន​បងប្អូន និយោជិត កម្មករ​កម្មការិនី​នូវ​អត្ថប្រយោជន៍​ជាច្រើន ទៀត​ដូចជា​ការពិនិត្យ​សុខភាព​ការព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​របស់​រដ្ឋកា​រ​ផ្តល់នូវ​របប​ឧបត្ថម្ភ​មាតុភាព​ចំនួន​៤០​ម៉ឺន​រៀល​សម្រាប់​ការ​សម្រាល​បានកូន​មួយ​តាមរយៈ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​ហើយ​បាន​ដាក់ឱ្យអនុវត្ត​នូវ​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និង​កូន​អាយុ​ក្រោម​២ ឆ្នាំ​នៃ​គ្រួសារ​មាន​បណ្ណ​សមធម៌​ឬ​បណ្ណ​អាទិភាព​ដើម្បី​សម្រាល​បន្ទុក​លើកកម្ពស់​ជីវភាព​និង​អាហារូបត្ថម្ភ​ដល់​ស្ត្រី​និង​កុមារ​និង​បាន​បង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដើម្បី​ផ្តល់​ការគាំទ្រ​ផ្នែក​សុខភាព​ប្រកបដោយ​គុណភាព​និង​មិន​គិតថ្លៃ​ដល់​កុមារ​កម្ពុជា​និង​ការធ្វើដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​មិន​គិតថ្លៃ​នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ​និង​ចូលឆ្នាំ​ខ្មែរ​ផងដែរ​។​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​បរទេស​មាន​ប្រមាណ​ជាង​៦​ម៉ឺន​នាក់​មាន​ជាអាទិ៍​ប្រទេស​ថៃ​សាធារណរដ្ឋ​កូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហ​បុរី ហុងកុង និង​ប្រទេស អា​រ៉ា​ប៊ី​សា​អូឌីត ក្នុងការ​ធានា​នូវ​ផលប្រយោជន៍​ស្របច្បាប់​និង​មុខជំនាញ​បច្ចេកទេស​។​

​វិស័យ​សំណង់​បាននិងកំពុង​រីកលូតលាស់​ដោយមាន​អគារ​ខ្ពស់ៗ​ប្រមាណ​ជាង ១,៧០០ អគារ​ចាប់ពី​៥​ជាន់​ទៅដល់​៤០​ជាន់ឡើង​ក្នុង​រាជធានី​ភ្នំពេញ ,​ខេត្ត​ព្រះ សីហនុ និង នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​។​

​ភ្ញៀវទេសចរ​អន្តរជាតិ​ចូលមក​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ចំនួន​ប្រមាណ ៦,៦១ លាន​នាក់​កើនឡើង​ប្រមាណ ៦,៦០% និង​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​ប្រមា ណ ១១,៣០​លាន​នាក់​កើនឡើង​ប្រមាណ ២,៣០% បើ​ធៀប​នឹង​ឆ្នាំ ២០១៨ និង បាន​បង្កើត​ការងារ​ដោយផ្ទាល់​ដល់​ប្រជាជន​កម្ពុ​ជាមាន​ប្រមាណ​ជាង​៦៣ ម៉ឺន​នាក់​។ ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​ប្រមាណ ៤,៩១៩ លាន​ដុល្លារ​អាមេរិក​កើនឡើង ១២,៤០%​ហើយ​ចំណូល​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណី យ​ដ្ឋា​ន​អង្គរ​ទទួលបាន​ប្រមាណ​ជាង ៩៩ លាន​ដុល្លារ​អាមេរិក​និង​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចូល​ទស្សនា​ប្រមាណ​ជាង ២,២​លាន​នាក់ ៕