​ប្រាប់​ពី​ពេលវេលា រត់ប្រណាំង​ភ្នំពេញ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង អន្តរជាតិ​លើក​ទី​៩

601
ចែករម្លែក
  • 3
    Shares

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បានប្រកាស​ឲ្យ​ដឹង ពី​កាលបរិច្ឆេទ រត់ប្រណាំង​ភ្នំពេញ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង អន្តរជាតិ​លើក​ទី​៩ ហើយ ។​ ​នេះ​ជា​ឆ្នាំ​ទី​៩ នៃ​ព្រឹត្តិការណ៍ រត់ប្រណាំង​ភ្នំពេញ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង អន្តរជាតិ​លើក​ទី​៩​។​

​ជាមួយនឹង​ការ​ប្រាប់​ឲ្យ​ដឹង ពី​កាលបរិច្ឆេទ​នេះ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ក៏បាន​ប្រាប់​ពី​ទីកន្លែង ចុះឈ្មោះ​ចំនួន​២​កន្លែង គឺ​នៅ​អគារ​លេខ ៧៩ ផ្លូវ​១៥៥ សង្កា​តិ​ទួល​ទំពូង ខ័​ណ្ឌ​ចំការមន និង​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា ។​

​ព្រឹត្តិការណ៍​នេះ បាន​បង្កើតឡើង ដើម្បី​ចូលរួម​អបអរ ពិធី​បុណ្យចម្រើនព្រះជន្ម សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ​វិ​រៈ​រាជមាតា​ជាតិខ្មែរ ។ ជា​ព្រឹត្តិការណ៍​បើកទូលាយ សម្រាប់​ជនបរទេស ទាំង​អ្នក​កំពុង​បំពេញការងារ នៅ​ប្រទេស​កម្ពុជា ទាំង​អ្នករត់​អាជីព មកពី​ក្រៅប្រទេស អាច​ចូលរួម រត់​បាន​ទាំងអស់ ។ ចំពោះ​ការចុះឈ្មោះ គឺ​ចាប់ពីពេលនេះ តទៅ​តែម្ដង ។​

​ក្រៅពី​ការរត់​ពាក់កណ្ដាល ម៉ា​រ៉ា​តុង ចម្ងាយ ២១ គីឡូម៉ែត្រ​នោះ នៅមាន​រត់ ១០ គីឡូម៉ែត្រ និង​រត់​កំសាន្ដ​ជា​លក្ខណៈ​គ្រួសារ ចម្ងាយ ៣ គីឡូម៉ែត្រ ។ ព្រឹត្តិការណ៍​នេះ នឹងធ្វើ​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ នា​មុខ​ព្រះបរមរាជវាំង គឺ​ទាំង​ការចេញដំណើរ និង​ការមកដល់​ទី ស្ថិត​នៅមុខ​ព្រះបរមរាជវាំង​៕v

ការរត់​កន្លងមក​