​ផឹកស៊ី​កើត​ជម្លោះ​និង​គ្នា ម្នាក់​ដេក​គុក ម្នាក់​ដេកពេទ្យ​

475
ចែករម្លែក
  • 13
    Shares

​ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​យុវជន​ពីរ​នាក់​ផឹកស៊ី​ជាមួយគ្នា​កើតមាន​ជម្លោះ​ពាក្យសម្តី​រហូតដល់​មាន​ម្នាក់រ​ត់ទៅ​ទាញ​ពូថៅ​កាប់​ទៅលើ​ម្នាក់ទៀត​រងរបួស​ធ្ងន់​ដោយ​ស្ថិតនៅ​ក្នុងការ​ជួយសង្គ្រោះ​ពី​ក្រុមគ្រូពេទ្យ​។​ហេតុការណ៍​ហឹ​ង្សា​ដោយ​ចេតនា​នេះ​បានកើត​ឡើង​កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្ទះជួល​ស្ថិតនៅ​ភូមិ​ចំបក់​សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

​លោក​វរៈសេនីយ៍ឯក​កាន់ ពេញ​អធិការនគរបាល​ក្រុង​សែន​មនោ​រម្យ នៅ​រសៀល​ថ្ងៃទី ១៦​ខែមីនា​នេះ បាន​បញ្ជាក់ថា​សមត្ថកិច្ច​ទើបតែ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ដោយឡែក​ជនដៃដល់​និង​ត្រូវ​បញ្ជូនទៅ​ស្ថាប័ន​តុលាការ នៅ​រសៀល​ថ្ងៃនេះ​ផងដែរ​។

​លោក​អធិការ​បន្តថា ក្នុងករណី​ខាងលើ ក្រោយ​ការសួរនាំ បាន​បង្ហាញថា យុវជន​ពីរ​នាក់​ខាងលើ ដែល​ម្នាក់​ជា​ជនដៃដល់ និង​ម្នាក់ទៀត​ជា​ជនរងគ្រោះ មុនពេល​កើតហេតុ គឺ​អ្នក​ទាំងពីរ បាន​ផឹកស៊ី នៅក្នុង​ផ្ទះជួល​របស់ រាជ ភិន ដែល​ស្ថិតនៅ​ក្នុងភូមិ​ចំបក់ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ។​នៅក្នុងពេល​ផឹកស៊ី​នោះ​ពួកគេ​ទាំងពីរ​បានកើត​មាន​ជម្លោះ​ពាក្យសំដី​ហើយ​ជនដៃដល់​បាន​រត់​ទៅយក​ពូថៅ នៅផ្ទះ​របស់ខ្លួន រួច​កាប់​លើ​ជនរងគ្រោះ​តែម្តង​។

​អធិការនគរបាល​ក្រុង​សែន​មនោ​រម្យ បញ្ជាក់ទៀតថា​ជនរងគ្រោះ​មានឈ្មោះ​សុខ ចិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​កម្មករ​រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ រងរបួស​ក្បាល កំពុងស្ថិត​នៅក្នុង​បន្ទប់វះកាត់​។​ក្នុងនោះ ជនសង្ស័យ ដែល​បាន​យក​ពូថៅ​កាប់ ទៅលើ​ជនរងគ្រោះ ឈ្មោះ​ភា វីរៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​កម្មករ មាន​ស្រុកកំណើត នៅ​ភូមិ​ទី​៩ ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម ហើយ​មក​រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។

ទោះជា​យ៉ាងណា ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង ជនសង្ស័យ​ត្រូវ​ស្ថាប័ន​មាន​សមត្ថកិច្ច​មួយ​នេះ កសាង​សំណុំរឿង បញ្ជូនទៅ​អយ្យការ​សាលាដំបូង ខេត្តមណ្ឌលគិរី ដើម្បី​ផ្ដន្ទាទោស តាមផ្លូវ​ច្បាប់​៕S/