​ផ្កា​កែវ​និង​រៀម​ច័ន្ទ​បរ​មី​នាំយក​អំណោយ​ចែកជូន​ចាស់ជរា​និង​សិស្សសាលា

782
ចែករម្លែក
  • 184
    Shares

ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​ថៅកែ​ស្រី​ម​ជ្ឈ​ណ្ឌ​ល​ថែរក្សា​សម្ផស្ស​“​ផ្កា​កែវ​”​អ្នកស្រី​សួរ​ស្រី​កែវ​និង​តារា​សម្តែង​សិច​ស៊ី​អ្នកនាង​រៀម​ច័ន្ទ​បរ​មី​បាន​នាំយក​អំណោយ​មួយចំនួន​ចែកជូន​ចាស់ជរា​និង​សិស្សសាលា​ប្រមាណ​ជាង​៣០០​នាក់​នៅ វត្ត វិហារ​លួង និង បឋមសិក្សា​ទួល​ក្តី ភូមិ​កណ្តាល ស្រុក​សួង ខេត្ត​កំពង​ចាម ។​

​អ្នកស្រី សួរ ស្រី​កែវ​ថៅកែ​ស្រី​ម​ជ្ឈ​ណ្ឌ​ល​ថែរក្សា​សម្ផស្ស​“​ផ្កា​កែវ​”​បាន​ថ្លែងឱ្យដឹងថា​ក្រោយ​ទទួលដំណឹង និង​ការអំពាវនាវ​ពី​ប្រជាជន​ក្នុងភូមិ​អ្នកស្រី​និង​តារា​សម្តែង​រៀម​ច័ន្ទ​បរ​មី​ព្រម​ក្រុមគ្រួសារ​និង​ក្រុមការងារ​បានសម្រេច​ប្រមូល​ថវិកា និង អំណោយ​ដែលមាន ក្រមា ថវិកា​បន្តិចបន្តួច នំចំណី សៀវភៅ ប៊ិច និង​ខោអាវ​ក្មេង​រាប់រយ​សម្រាប់​មនុស្ស​ចា​ស់​ជរា​ក្នុងភូមិ និង ក្មេង​សិស្សសាលា ដែល​ខ្វះខាត​។

សកម្ម​ភាពចុះ​ចែក​អំណោយ​លើក​នេះ​ជា​លើក​ទី​១​របស់​អ្នកស្រី​ហើយក៏​មាន​អារម្មណ៍​សប្បាយចិត្ត​ជាខ្លាំង​។​អ្វីដែល​ជាពិសេស​នោះ​អ្នកស្រី​នឹង​បន្តសកម្មភាព​បែបនេះ​ទៅមុខទៀត​ឱ្យមាន​ច្រើនលើក​ទៅ​តំបន់​ផ្សេងៗ​គ្នា ដែល​ខ្វះខាត​។

​ថៅកែ​ស្រី “​ផ្កា​កែវ​” បាន​និយាយថា “​ការចែក​អំណោយ​សិស្ស​នៅ​ត្បូ​ឃ្មុំ​សប្បាយ​ចេញពី​ចិត្ត ។ អគុណ បរ​មី​មិត្តសំលាញ់​បង​ណាវី​បង​បូ​រិ​ន​ដែរ​បាន​ចូលរួម​យ៉ាងសកម្ម​ជានា​ង​ខ្ញុំ​។​ការធ្វើ​បុណ្យ​មិនមែន​ចាំ​មាន​ច្រើន​ទេ មាន​តិច​ធ្វើ​តាមតិច​សំខាន់​ចេញពី​ទឹកចិត្ត​សោះ​ត្រង់​របស់ខ្ញុំ​និង​មិត្ត​ខ្ញំ​ទាំងអស់​”​។​

​ជាមួយគ្នា​នោះ អ្នកនាង រៀម ច័ន្ទ​បរ​មី បាន​ប្រាប់ថា នាង​ពិត​រំភើប​ដែល​បានមក​ធ្វើបុណ្យ​ជុំគ្នា ជាពិសេស​បានមក​ធ្វើ​ទាន​ដល់​ចាស់ៗ​ជរា បើទោះបី​ជាមាន​ថវិកា​បន្តិចបន្តួច យ៉ាងណាក្តី ក៏​នេះ​ជា​ទឹកចិត្ត​របស់​នាង​និង​សប្បុរសជន ក្នុង​ដំណើរ​មនុស្សធម៌ ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ​។ នាង​មិន​ខ្លាច​នឿយហត់​ឡើយ ក្នុង​ជួយ ឬ ចែក​អំណោយ​ដល់​អ្នកក្រខ្សត់ ។ នាង​សន្យាថា នាង​នឹង​បន្តសកម្មភាព​សប្បុរស​ធម៌ លើក​ក្រោយៗ​ទៀត​។​

​តារា​សម្តែង​សិច​ស៊ី​រូបនេះ​បាន​និយាយថា​នាង​ព្រម​លះបង់​ពេលវេលា​និង​ថវិកា​ដែល​នាង​រក​បានមក​ចូលរួមចំណែក​ដើម្បី​សង្គម​ហើយ​នាង​ក៏​សូម​អំពាវនាវ​ដល់​មិត្ត​ភ័​ក្ត​និង​បងប្អូន​ញាតិ​របស់​នាង​ផងដែរ សូម​បន្ត​គាំទ្រ​និង​លើកទឹកចិត្ត​ជាមួយ​នាង​ក្នុង​ដំណើរ​មនុស្សធម៌​។​នាង​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​និង​មិត្ត​ភ័​ក្ត​ដល់​មកជួយ​និង​ផ្ញើរ​ថវិកា​មក​ជូន​ចាស់ៗ​ជរា​ក្នុងភូមិ​៕S/​