​ផ្សព្វផ្សាយ​និង​ផ្គត់ផ្គង់​គ្រាប់ពូជ​បន្លែ​ដល់​កសិករ​និង​កម្មករ​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​

84
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​សិក្ខាសាលា​ផ្សព្វផ្សាយ​និង​ផ្គត់ផ្គង់​គ្រាប់ពូជ​បន្លែ​ដោយ​ឥតគិតថ្លៃ​ដល់​កសិករ​និង​កម្មករ​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩​។​

លោក​បណ្ឌិត​វង់​សណ្ដាប់​រដ្ឋលេខាធិកា​រ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​(​ប​.​ស​.​ប​.​ក​.)​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​និង​ផ្គត់ផ្គង់​គ្រាប់ពូជ​បន្លែ​ដោយ​ឥតគិតថ្លៃ​ដល់​កសិករ​និង​កម្មករ ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ជំរុញ​ការដាំដុះ​បន្លែ​សុវត្ថិភាព​។​

​លោក​ប៉ែន​កុស​ល្យ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​អញ្ជើញ​ជា​អធិបតីភាព​បើក​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​និង​ផ្គត់ផ្គង់​គ្រាប់ពូជ​បន្លែ​ដោយ​ឥតគិតថ្លៃ​ដល់​កសិករ​និង​កម្មករ​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩​។​

ដើម្បី​ជំរុញ​ការដាំដុះ​បន្លែ​សុវត្ថិភាព​លោក​ប៉ែន​កុស​ល្យ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​អញ្ជើញ​ជា​អធិបតី​ភា​។​ក្នុងនោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អភិបាលរង​ខេត្ត​នាយក​រដ្ឋបាល​ស្ដីទី​-​នាយករង​រដ្ឋបាល​សាលាខេត្ត​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​គណៈ​អភិបាលក្រុង​-​ស្រុក​និង​មេឃុំ​-​ចៅសង្កាត់​ផងដែរ​។

សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ផ្គត់ផ្គង់​គ្រាប់ពូជ​បន្លែ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត ដល់​កសិករ​ដោយ​ឥតគិតថ្លៃ​ដើម្បី​ជំរុញ​ការដាំដុះ​បន្លែ​សុវត្ថិ​ភាពជា​លក្ខណៈ​គ្រួសារ​។​

ជាពិសេស​ផ្ដល់​អទិភាព​ដល់​គ្រួសារ​កសិករ​ក្រីក្រ​និង​ងាយ​រងគ្រោះ​គ្រួសារ​កម្មករ​-​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​វាយនភ័ណ្ឌ​វិស័យ​ទេសចរណ៍​និង​វិស័យ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដែល​ត្រូវបាន​ផ្អាក​ឬ​ព្យួរការងារ​ដោយសារ​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នាពេល​ឆាប់ៗ​ខាងមុខនេះ​៕S/​