​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នៅ​ស្រុក​អង្គរធំ​

707
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៨​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​បានធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៅ​ស្រុក​អង្គរធំ​។​

ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​គឹម​ប៉ុណ្ណា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ដ​។​លោក ឡុង រដ្ឋា​រក្ស អភិបាល នៃ​គណៈ​អភិបាលស្រុក​អង្គរធំ រួម​នឹង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ​។​

​លោក​គឹម​ប៊ុណ្ណា​បាន​បញ្ជាក់ថា​កម្មវិធី​ផ្សព្វផ្សាយ​នេះ​ក៏បាន​ធ្វើ​បទ​បង្ហាញ​ពី​ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​នៃ​មន្ទីរ​សាធារណការ​នឹង​ដឹកជញ្ជូន​ខេត្ត​និង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្ដ រួមជាមួយ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ខេត្ដ ដើម្បី​បង្ហាញ​ពន្យល់​អំពី​ច្បាប់​ចរាចរណ៍ ការផាកពិន័យ និង​កត្តា​ផ្សេងៗ​ដែល​បណ្ដាលអោយមាន​គ្រោះថ្នាក់ ចរាចរណ៍​។​

​លោក​បាន​បន្តថា​ពិធី​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នេះ​ក្នុង​គោលបំណង​បញ្ជ្រាប​ការយល់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ការពាក់​មួកសុវត្ថិភាព​ការពារ​អាយុជីវិត​ក្នុងការ​ធ្វើដំណើរ​តាម​ដងផ្លូវ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​ក្នុងស្រុក​អង្គរធំ​និង​មានការ​ចូលរួម​សំនួរចម្លើយ​យក​រង្វាន់​មួកសុវត្ថិភាព​ផងដែរ​៕S/

​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នៅ​ស្រុក​អង្គរធំ​