​ពលករ​ខ្មែរ​ក្រុម​ថ្មី​បន្ត​ចាញ់បោក​មេខ្យល់​មន្ត្រី​និង​អាជ្ញាធរ​ទាល់​តម្រិះ​

113
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មាន​ពលករ​ក្រុម​ថ្មីៗ​បន្ត​ចាញ់បោក​មេខ្យល់​គឺ​បន្ទាប់ពី​ក្រុម​ចាស់ៗ​ជាច្រើន​បាន​ចាញ់បោក​មេខ្យល់​រួចមក​។​ដល់​ដំណាក់កាល​នេះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ហាក់ដូចជា​ទាល់​តម្រិះ​ក៏​បែរជា​សរសេរ​អង្វរ​លន់តួ​លោក​មេខ្យល់​ថា​សូម​មានចិត្ត​មនុស្សធម៌​កុំ​បោកប្រាស់​កុំ​ធ្វើបាប​ពលរដ្ឋ​ជា​អ្នកស្រុក​ស្រែចម្ការ​ដែល​ល្ងង់ខ្លៅ​ក្រីក្រ​អី​។​

​មន្ត្រី សាលា ស្រុក ថ្មពួក​ម្នាក់​នៅ​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២០ បាន សរសេរ សារ ថា​៖ ” សូម អង្វរ ដល់​អស់លោក​មេខ្យល់​ទាំងឡាយ​កុំ​ដើរ​បោក​បញ្ឆោត​បងប្អូន​ខ្មែរ​យើង​យកទៅ​ថៃ​អី​។​ព្រោះ​ថៃ​ឝេ​តឹង​ខ្លាំងណាស់ ថៃ​គេ​នៅ​បិទ​ប្រទេស​ព្រោះ​កូ​វីដ​១៩​នៅឡើយ​ណាមួយ​ខុសច្បាប់​ទៀត ” ។​

​មន្ត្រី​បាន​បន្តថា​៖”​នាំគ្នា​យកលុយ​ពី​ពួកគាត់​ក្នុង​ម្នាក់ៗ​២.៥០០​បាត​ទៅ​៣.០០០​បាត​ទៀត​។​ពួកគាត់​កំពុង​ក្រ​ផង​ហើយ​យកទៅ​ចោល​ឱ្យ​ទា​ហ៊ាន​ថៃ​ចាប់​បញ្ជូនមក​វិញទៀត​។​លោក​មេខ្យល់​ឯង​មិនមាន​បេះដូង​ទេ​ថា​ពលករ​ខ្មែរ​យើង​ជា​ឈាមជ័រ​អ្នកក្រ​វេទនា​អ្នកស្រែ​ចម្ការ​ហើយ​ត្រូវ​ធ្វើការ​ស៊ីឈ្នួល​គេ​” ។​

​ចំណែក​មន្ត្រី​សមត្ថកិច្ច​នគរបាល​វិញ​បានឱ្យដឹង​ដោយ​ព្រមាន​មេខ្យល់​ថា​៖​ថ្ងៃនេះ​លោក​មេខ្យល់​ឯង​នៅមាន​រាសី​គេចខ្លួន​បាន​។​តែ​អ្នកឯង​ចូរ​ចាំ​ថា​ជង់​មិនដែល​ភ្លេច​កុក​ទេ​។​ហេតុនេះ​សូម​លោក​មេខ្យល់​ឯង​ឱ្យមាន​ចិត្ត​អាណិតអាសូរ​ដល់​ជនជាតិ​យើង​ដែលមាន​ឈាមជ័រ​ជា​ពលករ​ខ្មែរ​ផង​”​។​សារ​ដូចខាងលើ​ខណៈ​មាន​ពលករ​ក្រុម​ថ្មី​១​ក្រុម​ត្រូវ​មេខ្យល់​បោក​យកលុយ​អស់ហើយ​នាំទៅ​បំបរបង់​ចោល​នៅក្បែរ​ព្រំដែន​កម្ពុជា ថៃ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ថ្មពួក​កាលពី​ថ្ងៃទី​១៤​ខែឧសភា ។​

​គឺ​ករណី​បងប្អូន​ពលករ​ខ្មែរ​មាន​លំនៅ​ស្រុក​ស្ទោង​ខេត្ត​កំពង​ធំ​ចំនួន​៦​នាក់​ត្រូវបាន​មេខ្យល់​បោក​យកលុយ​រួចមក​ចោល​នៅ​ព្រុំ​ដែនកម្ពុជា​ថៃ​។​ត្រូវ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ប្រមូល​និង​បញ្ជូន​ឱ្យ​វិលត្រឡប់​ទៅ​ភូមិកំណើត​វិញ​។​មន្ត្រី​ក៏បាន​ពិនិត្យ​ទីតាំង​និង​មធ្យោបាយ​ដើម្បី​ដឹកបញ្ជូន​ពលករ​បន្តទៀត​។​

​សូម​រំលឹកថា​កាលពី​សប្តាហ៍​មុន​នៃ​ខែឧសភា​នេះ​មាន​ពលករ​ខ្មែរ​៦៧​នាក់​ត្រូវ​មេខ្យល់​តែ​ម្នាក់​ពីរ​នាក់​ជា​មេខ្យល់​បោកប្រាស​យកទៅ​បោះចោល​នៅ​ព្រំដែន​កម្ពុជា​ថៃ​នៅ​ស្រុក​ម៉ាឡៃ​។​បាន​ទាហាន​ឈុតខ្មៅ​ថៃ​ជួយផ្តល់​បាយទឹក​និង​ដឹក​ហើយ​បញ្ជូនមក​កម្ពុជា​វិញ​តាម​ច្រក​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​៕S/

​រូបថត​៖​ពលករ​ក្រុម​ថ្មី​បន្ត​ចាញ់បោក​មេខ្យល់​,​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាល់​តម្រិះ​ក៏​បែរជា​សរសេរ​អង្វរ​លន់តួ​លោក​មេខ្យល់ (​រូប​៖ ប​.​ជ័យ​)​