​ពលករ​ខ្មែរ​ឆ្លងដែន​ចូល​ដី​ថៃ​ជាង​១០០​នាក់​ត្រូវ​យោធា​ឈុតខ្មៅ​ថៃ​ចាប់​និង​បញ្ជូន​មកវិញ​

60
ចែករម្លែក

​ដោយ​៖​គ្រញូង​/​បាត់ដំបង​:​ពលករ​ខ្មែរ​ប្រុស​ស្រីក្មេង​ចាស់​ចំនួន​១១០​នាក់​បាន​លួច​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​ដើម្បី​រក​ការងារ​ធ្វើ​ខណៈ​ប្រទេស​ថៃ​កំពុង​មានការ​រឹតបន្តឹង​តាម​ច្រករបៀង​នៅក្នុង​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​នា​រសៀល​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០២០​។​

​លោក​អនុសេនីយ៍ឯក​កែវ​ឌឿ​ន​មេ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គីឡូ​១៣​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​៨១៧​បានឱ្យ​អ្នកសារព័ត៌មាន​ដឹងថា​ក្រោយពី​បានទទួល​ព័ត៌មាន​ពី​កម្លាំងយោធា​ឈុតខ្មៅ​ថៃ​លោក​បានរៀបចំ​កម្លាំង​ដើម្បី​ចូលទៅ​ទទួល​ពលករ​ខ្មែរ​ដែលមាន​ចំនួន​សរុប​ចំនួន​១១០​នាក់​ស្រី​៤៥​នាក់​ក្មេង​៤​នាក់​ស្រី​២​នាក់​ប្រុស​៦១​នាក់​។​

​ក្រោយពី​បាន​សាកសួរ​រួចរាល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​គីឡូ​១៣​បាន​បញ្ជូន​ពលករ​ខ្មែរ​ទាំងនេះ​ទៅ​កងឯកភាព​រដ្ឋបាល​ស្រុក​សំពៅ​លូន​ក្នុង​វិទ្យាល័យ​សំពៅ​លូន​ដើម្បី​ផ្តល់ឱ្យ​មន្ត្រី​ជំនា​ញច​ត្តា​ឡី​ស័ក​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​។​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ទប់ស្កាត់​ប្រជាពលរដ្ឋ​មិនឱ្យ​ឆ្លងដែន​ចូលទៅ​ប្រទេស​នានា​ទៀត​។​ដែល​នៅជាប់​ព្រំប្រទល់​ក្នុង​គោលបំណង​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​និង​ឱ្យ​ពួកគាត់​រង់ចាំ​រាជរដ្ឋាភិបាល​ថៃ​បើក​ច្រកចេញចូល​ចាំ​ពួកគាត់​នាំគ្នា​ចូលទៅ​៕S/

​រូបថត​៖​ទាហាន​ឈុតខ្មៅ​ថៃ​ចាប់​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​ប្រទេស​ថៃ​ខុសច្បាប់​ជាង​១០០​នាក់​