​ពលករ​ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ខេត្តសៀមរាប​ត្រូវ​បានដាក់​ដោយឡែក​

124
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​៖​បងប្អូន​ពលករ​ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ខេត្តសៀមរាប​ត្រូវ​អាជ្ញាធរខេត្ត​សៀមរាប​យក​មក​ដាក់​ដោយឡែក​ចំនួន​១៤​ថ្ងៃ​ដើម្បី​ធ្វើតេស្ត​ពិនិត្យ​រក​មេរោគ​កូ​វិដ​១៩ ។​នៅ ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០​នេះ​អាជ្ញាធរ​ខេត្តសៀមរាប​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ទៀ​សីហា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ប​ន្ត​ទទួលបាន​ការយកចិត្ត​ទុកដាក់​តាមរយៈ​ក្រុមការងារ​ទៅ​ទទួល​ពី​ព្រំដែន​ហើយ​ដឹកជញ្ជូន​ចូលមកក្នុង​ខេត្តសៀមរាប​ដោយ​យកមក​ដាក់​នៅ​សាលា​វិ​ក្រឹ​ត្ស​ការ​ខេត្តសៀមរាប​។​

​អាជ្ញាធរ​ខេត្តសៀមរាប បាន​បញ្ជាក់ថា ការដែល​យក​បងប្អូន​ពលករ​ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ គឺ​ដើម្បីឱ្យ​មន្ត្រី​សុខាភិបាល​ធ្វើតេស្ត​ពិនិត្យ​រក​មេរោគ​កូ​វិដ​១៩​និង​ណែនាំ​ឱ្យ​រស់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ជាមុន មុន​ចូលទៅ​រស់នៅ​ជាមួយ​សមាជិក​ក្នុង​ក្រុមគ្រួសារ​។​អាជ្ញាធរ​ខេត្តសៀមរាប ពុំបាន​បញ្ជាក់​ចំនួន​ពលករ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​ចូលមក​ខេត្តសៀមរាប​ឡើយ​។​វិធានការ​ខាងលើនេះ​នឹង​រួមចំណែក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បង្ការ​កុំឱ្យ​មានការ​ឆ្លង​មេរោគ​កូ​វីដ​១៩​ចូលមកក្នុង​សហគមន៍​យើង​ផងដែរ​៕S/

​រូបភាព​: ពលករ​ដែល​ទើប​ត្រលប់​មកពី​ប្រទេស​ថៃ មក​ខេត្តសៀមរាប ត្រូវបាន​អាជ្ញាធរខេត្ត​យកមក​ដាក់​ដោយឡែក​ចំនួន​១៤​ថ្ងៃ​សិន​៕​គូលែន​