​ពលរដ្ឋ​ក្រីក្រ​ខ្វះ​ស្បៀង​នៅ​ស្រុក​ព្រះនេត្រព្រះ​ទទួល​អំណោយ​កាកបាទក្រហម​

114
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ពលរដ្ឋ​ក្រីក្រ​ខ្វះ​ស្បៀង​នៅ​ឃុំ​ប្រាសាទ​ស្រុក​ព្រះនេត្រព្រះ​ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​។​លោក​ឃូ​ពៅ​អភិបាលស្រុក​ព្រះនេត្រព្រះ​និង​ជា​ប្រធាន​កិ​ត្ត​យស​អនុសាខា​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​បានឱ្យដឹង​កាលពី​ថ្ង​ឌិ​៣០​ខែមេសា​ឆ្នាំ​២០២០​ថា​៖​ពលរដ្ឋ​៤០​គ្រួសារ​នៅ​ឃុំ​ប្រាសាទ​បាន​ខ្វះ​ស្បៀង​ក្នុងអំឡុង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​លោក​ក៏បាន​លើកឡើង​ពី​ការត្រៀម​បង្ការ​និង​ការឆ្លើយតប​គ្រោះមហន្តរាយ​ពី​ការអនុវត្ត​វិធាន​ការបង្ការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ដូចជា​ការផ្សព្វផ្សាយ​ការអប់រំ​តាម​ខ្នង​ផ្ទះ​និង​ចាក់​គ្រឿង​បំពង​សំឡេង​ការតាមដាន​សុខភាព​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ពី​ក្រៅប្រទេស ។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​បាន​ពាំនាំ​សេចក្តី​នឹករលឹក​សាកសួរ​សុខទុក្ខ​និង​រំលែក​ការលំបាក​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ពិសេស​ពលរដ្ឋ​ដែល​ជួប​ការលំបាក​ទីទ័លក្រ​និង​ខ្វះ​ស្បៀងអាហារ​បង្ក​ពី​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​ជ​ម្ងី​កូ​វី​១៩ ។​

លោក​អភិបាលខេត្ត​បាន​អរគុណ​និង​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​សុខភាព​ល្អ​ហើយ​ស្តាប់​និង​អនុវត្តតាម​កា​េ​ណែនាំ​របស់​ក្រសួងសុខាភិបាល​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​លើ​វិធាន​សុខភាព​។​
​សូមបញ្ជាក់ថា​ពលរដ្ឋ​ក្នុង​មុខសញ្ញា​ខាងលើ​បានទទួល​អំណោយ​បាន​អង្ករ​,​មី​,​ត្រីខ ទឹកស៊ីអ៊ីវ ,​និង​អាវយឺត​៕S/

​រូបថត ៖ លោក​អ៊ុ រាត្រី និង​មន្ត្រី​ផ្តល់​អំណោយ​កាកបាទក្រហមកម្ពុជា​ដ​ល់​ពលរដ្ឋ​ក្រីក្រ ខ្វះ​ស្បៀង​នៅ​ឃុំ​ប្រាសាទ​ស្រុក​ព្រះនេត្រព្រះ (​រូប​៖ ប​.​ជ័យ​)​