​ពលរដ្ឋ​ក្រីក្រ​និង​រងគ្រោះ​នៅ​ឃុំ​ទូទាំង​ស្រុក​ថ្មពួក​ទទួល​អំណោយ​

96
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ពលរដ្ឋ​ក្រីក្រ​ខ្វះ​ស្បៀងអាហារ​និង​រងគ្រោះ​នៅ​ឃុំ​នៃ​ទូទាំង​ស្រុក​ថ្មពួក​បានទទួល​អំណោយ​ម្ហូបអាហារ​។​កាលពី​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ទៅ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​និង​នាំយក​អំណោយ​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ​ចាស់ជរា​ជនពិកា​រ​ស្រី​មេម៉ាយ​គ្មាន​ទីពឹង ចំនួន ២០០ គ្រួសារ មកពី​គោក​រមៀត ស្រុក​ថ្មពួក​។​

​នៅ​ម៉ោង​៩​ព្រឹក​នៅ​វត្ត​ពោធិ​វាល​ថ្មពួក​ភូមិ​អ្នកតា​ឃុំ​ថ្មពួក​ស្រុក​ថ្មពួក​លោក​បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​ពលរដ្ឋ​មុខ​ស​ញ្គ​ដូចខាងលើ​ចំនួន ២៧៤ គ្រួសារ មកពី​ឃុំ​គំរូ ឃុំ​ថ្មពួក ឃុំ​ថ្មី ឃុំ​គោក​កឋិន ។​ថ្ងៃ​ដដែល នៅ​វត្ត​បន្ទាយឆ្មារ ភូមិ​បន្ទាយឆ្មារ​ជើង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក លោក​អភិបាលខេត្ត​បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​និង​នាំយក​អំណោយ​ដូចគ្នានេះ​ទៅជូន​ពលរដ្ឋ​ក្នុង​មុខសញ្ញា​ដូចគ្នា ចំនួន​១៥១ គ្រួសារ មកពី​ឃុំ​បន្ទាយឆ្មារ​។

​អំណោយ​សម្រាប់​ពលរដ្ឋ​រួមមាន​:​អង្ករ​,​មី​,​ត្រីខ​,​ទឹកត្រី​,​ទឹកស៊ីអ៊ីវ​។​ក៏បាន​ប្រគេន​បច្ច័យ​ព្រះចៅអធិការ​វត្ត​នៅ​ប្រារព្ធ​កម្មវិធី​នូវ​ថវិកា​៤០​ម៉ឺន​,​អង្ករ​,​មី​,​ត្រីខ​ទឹកស៊ីអ៊ីវ​,​ទឹកត្រី​,​និង​ថវិកា​ក្រុមការងារ​មួយចំនួន​បន្ថែមទៀត ៕S/


​រូបថត​៖​ពលរដ្ឋ​ក្រីក្រ​ខ្វះ​ស្បៀងអាហារ​និង​រងគ្រោះ​នៅ​ឃុំ​ទូទាំង​ស្រុក​ថ្មពួក​ទទួល​អំណោយ​ម្ហូបអាហារ​ដែរ​ហើយ (​រូប​៖ ភ្នំ​ស្វាយ )​