​ពលរដ្ឋ​រំពឹងថា​ឆ្នាំ​២០២០​ទឹកភ្លៀង​លែង​លិច​ក្រុងក​ព្រះសីហនុ​ទៀតហើយ​

265
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​អូរ​និង​ប្រឡាយ​៥​ខ្សែ​សំខាន់ៗ​នៅក្នុង​ក្រុងព្រះសីហនុ​ត្រូវបាន​បើក​ការដ្ឋាន​ស្តារ​ជា​ទ្រុងទ្រាយ​ធំ​នៅ​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​ដោយ​ក្រសួង​សាធារណការ​គ្រោង​ចំណាយ​ថវិកា​អស់​ប្រមាណ​ជា​ពីរលាន​ដុល្លារ​បន្ទាប់ពី​បើក​ការដ្ឋាន​សង់​ផ្លូវ​សំខាន់ៗ​ចំនួន​៣៤​ខ្សែ​កាលពី​ខែ​មុន​រួចមក​។​

​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បានឱ្យដឹង​នៅ​ថ្ងៃ​៩​ខែធ្នូ​ឆ្នាំ​២០១៩​ថា​អូរ​និង​ប្រឡាយ​ចំនួន​៥​ខ្សែ​សំខាន់ៗ​ដែល​បាន​បើក​ការដ្ឋាន​សាងសង់​នៅថ្ងៃនេះ​រួមមាន​ប្រឡាយ​អូរ​ឈើទាល​,​អូរ​ម៉ា​រី​អូ​,​អូរ​សំអាត​,​អូរអណ្តូង​អ៊ុនតាក់​និង​អូរ​ស្ពាន​ឆេះ​សរុប​ប្រវែង ២៥.៩៦៧​ម៉ែត្រ​។​

​ការស្តារ​អូរ​និង​ប្រឡាយ​ខាងលើនេះ​លោក​អភិបាលខេត្ត​បញ្ជាក់ថា​អនុវត្ត​គម្រោង​ដោយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​គ្រោង​ចំណាយ​អស់​ថវិកា​ប្រមាណ​ជា​២​លាន​ដុល្លារ​។​ការស្តារ​អូរ​និង​ប្រឡាយ​ទ្រុងទ្រាយ​ធំ​នេះ​គឺ​បន្ទាប់ពី​បើក ការដ្ឋាន​សាង សង់​ផ្លូវ​៣៤​ខ្សែ​កាលពី​ខែ​មុន​រួចមក​។​

​ពិធីបើកការដ្ឋាន​ខាង​លើ​នេះ​ក្រោម​អធិបតីភាព​លោក​ស៊ុនចាន់ថុល​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​។​លោក​ទេសរដ្ឋមន្ត្រី​មានប្រសាសន៍​ក្នុងឱកាស​នេះ​ថា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​លើ​កិច្ចការ​អាទិភាព​ក្នុងការ​ស្តារ​អូរ​ធម្មជាតិ​ទាំង​៥​និង​លូ​ដែលមាន​ស្រាប់​ដើម្បី​បើកមុខ​ទឹក​និង​ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង​កសាង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង ការពង្រីក​ប្រ​ព័​ន្ឋ​លូ​។​

​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ដែល​រងគ្រោះ​ពី​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​យ៉ាងធ្ងន់ធ្ងរ​ច្រើនសារ​កាលពី​ក្នុង​រដូវវស្សា​កន្លងទៅ​ដោយសារ​អូរ​ប្រឡាយ​ភាគច្រើន​គោក​រាក់​រួម​តូច​ដោយសារ​គេ​រំលោភ​យក​នោះ​រំពឹងថា​នៅក្នុង​២០២០​នឹង​លែងមាន​ទឹកភ្លៀង​លិចលង់​ទៀតហើយ​បន្ទាប់ពី​ប្រឡាយ​សំខាន់ៗ​ដែល​បើក​ការដ្ឋាន​ស្តារ​នៅ​ថ្ងៃ​បាន​ស្តារ​រួច​៕S/

​លោក​រដ្ឋមន្ត្រី​សាធារណការ​និង​លោក​អភិបាលខេត្ត​ព្រ​សីហនុ​បើក​ការដ្ឋាន​ស្តារ​ប្រឡាយ​